សម្លតុមយ៉ាំបង្កងមួយខ្ទះធំ ធ្វើដោយផ្ទាល់ដៃពីលោកឧកញ៉ា ឡេង និមល និងលោកស្រី បានឲ្យសិស្សជាង ២០០នាក់ទទួលទានយ៉ាងឆ្ងាញ់ពិសារ នៅស្រុកជុំគិរី

Posted By: RoogRog Robot | 21-May-2025 11:03:27

2025-05-21 11:01am

(កំពត)៖ មួយរយៈពេលចុងក្រោយនេះ ក្រុមយុវជនបូជាការពារយុត្ដិធម៌ ដឹកនាំដោយលោកឧកញ៉ា ឡេង និមល និងលោកស្រី តែងតែចុះធ្វើម្ហូបសម្លតុមយ៉ាំបង្កងជាច្រើនខ្ទះត្នោត ចែកជូនលោកយាយ លោកតា អ៉ុំ ពូ មីង ក្មេងៗសិស្សានុសិស្សនៅតាមមណ្ឌល និងនៅសាលាជាច្រើន តាមបណ្ដារាជធានីខេត្ដនានាទូទាំងប្រទេសកម្ពុជា។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡេង និមល និងលោកស្រីរួមជាមួយនឹងក្រុមការងារ បានបន្ដយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ដល់កុមារកម្ពុជាជាង ២០០នាក់ នៅសាលាបឋមសិក្សាមួយកន្លែងនៅក្នុងស្រុកជុំគិរី ខេត្ដកំពត។

ដូចសព្វមួយដងលោកឧកញ៉ា ឡេង និមល និងលោកស្រី តែងតែសួរសុខទុក្ខដល់ក្មួយៗពីដំណើរការនៃការសិក្សា ការរស់នៅ បន្ថែមពីនោះ លោកឧកញ៉ាក៏បានចូលធ្វើម្ហូបដោយផ្ទាល់ដៃ ដួសដាក់ចាន លើកជូនប្អូនៗហូបផងដែរ។

សូមជម្រាបជូនថា ក្រុមយុវជនបូជាការពារយុត្ដិធម៌ មិនត្រឹមតែចែករំលែកក្ដីស្រឡាញ់ដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ដោយការធ្វើម្ហូបប៉ុណ្ណោះនោះទេ ជានិច្ចកាលក្រុមយុវជនបូជាការពារយុត្ដិធម៌ តែងតែចុះយកសម្ភារៈគ្រឿងឧបភោគបរិភោគ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើន ជូនលោកតា លោកយាយ និងបងប្អូនទាំងអស់ដែលមានជីវភាពខ្វះខាតពិតប្រាកដ នៅតាមបណ្ដារាជធានីខេត្ដទាំង ២៥ផងដែរ៕








































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...