យល់ដឹងពីជំនួញ៖ អ្នកជំនាញហិរញ្ញវត្ថុ លើកទឹកចិត្តម្ចាស់ SMEs គួរចាប់ផ្តើមការផលិតពីកម្រិតតូច ដើម្បីស្វែងរកភាពត្រូវរបស់វា ទើបឈានទៅពង្រីកឱ្យកាន់តែធំ (video inside)

Posted By: RoogRog Robot | 18-May-2025 13:23:59

2025-05-18 01:22pm

(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុ បានលើកឡើងថា សហគ្រាសធុនតូច និង​មធ្យម​ (SMEs) បានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការផលិត កែច្នៃផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងនេះក្តី លោកលើកទឹកចិត្តដល់ម្ចាស់ សិប្បកម្ម សហគ្រាស ដែលផលិត និងកែច្នៃផលិតផល គួរចាប់ផ្តើមឡើងពីកម្រិតតូច និងបន្តឈានទៅពង្រីកឱ្យកាន់តែធំ ដើម្បី​មានឱកាសក្នុងការរៀនបន្ថែម និងធ្វើឱ្យអាជីវកម្មរបស់ខ្លូនកាន់តែមានលំនឹង។​

លោក ជា សុភ័ក្ត អគ្គនាយកធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា(SMEs Bank) មានប្រសាសន៍ថា​ <<ខ្ញុំលើកទឹកចិត្តថា ពេលដែលយើងចាប់ផ្តើមអនុវត្ត យើងក៏គួរកុំចាប់ផ្តើមធំពេក យើងចាប់ផ្តើមជាមួយមូលដ្ឋានតូច ដើម្បីស្វែងរកភាពត្រូវរបស់វា កាលណាយើងចាប់ផ្តើមធំ នៅពេលដែលយើងបរាជ័យ ទុនរបស់យើងមិនមានបញ្ហា? ចឹងយើងត្រូវចាប់ផ្តើមតូច បើសិនជាយើងជោគជ័យ យើងនឹងពង្រីកវាទៅមុខទៀត>>។

លោកបានលើកឡើងថា ជាក់ស្តែង មានអាជីវកម្មផលិតប្រហុកមួយ បានចាប់ផ្តើមអាជីវកម្មតាំងពីតូច លក្ខណៈគ្រួសារតជំនាន់ រហូតដល់ក្លាយជាសហគ្រាសធំផលិតប្រហុកផ្គត់ផ្គង់បាននៅទូទាំងប្រទេស ពោលគឺរហូតដល់ទល់ពេលនេះ សហគ្រាសនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ប្រហុកខ្មែរ ធំជាងគេនៅកម្ពុជា។

តាមរយៈការឈរជើងដ៏រឹងមាំ និងការរក្សានូវលំនឹងអាជីវកម្មរបស់ខ្លួននេះ សហគ្រាសមួយនេះ មានលទ្ធភាពទទួលបានកម្ចីជាទុនវិនយោគរហូតដល់១.៥លានដុល្លារ ​ពីធនាគារសហគ្រាសធុនតូច និង​មធ្យមកម្ពុជា​ ដើម្បីពង្រីកអាជីវកម្មបន្ថែមផងដែរ។

ទន្ទឹមគ្នានេះ ក្រៅតែពីរៀនពីបទពិសោធន៍នៃការអនុវត្តរបស់ ខ្លួន ក៏ត្រូវរៀនពីបទពិសោធន៍របស់ប្រទេសផ្សេងទៀត​ ឬអ្នកវិនិយោគផ្សេងទៀត។ ព្រមទាំងត្រូវបន្ត កសាងចំណេះដឹងមូលដ្ឋាន ព្រោះវាគឺជាកត្តាសំខាន់ ក្នុងការចាប់យកជំនាញនៃការផលិត។

សូមស្តាប់ការលើកឡើងបន្ថែមរបស់​ លោក ជា សុភ័ក្ត៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...