ប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា អំពាវនាវដល់ពលរដ្ឋ​ខ្មែរ​ក្រោមរស់នៅកម្ពុជា កុំមានការថ្នាំងថ្នាក់ចំពោះការរឹតបន្តឹង​ធ្វើ​អត្តសញ្ញាណបណ្ណ ឬលិខិតស្នាមអត្រានុកូលដ្ឋាន​ពីសំណាក់​អាជ្ញាធរកម្ពុជា, បើជួបការលំបាកសូមទាក់ទងជាមួយសមាគម (Video inside)

Posted By: RoogRog Robot | 12-May-2025 15:28:31

2025-05-12 03:23pm

(ភ្នំពេញ)៖ លោក សឿង សុធានី ប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោម​នៅ​កម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅ​កម្ពុជាទាំងអស់ កុំមានការថ្នាំងថ្នាក់ជាមួយអាជ្ញាធរកម្ពុជា ចំពោះការរឹត​បន្តឹង​ធ្វើអត្តសញ្ញាណបណ្ណ ឬលិខិតស្នាមអត្រានុកូលដ្ឋាន។

បើតាមលោក សឿង សុធានី ក្នុងមួយរយៈពេលចុងក្រោយនេះ អាជ្ញាធរ កម្ពុជា បានរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងមានការពិនិត្យពិច័យច្បាស់​លាស់ចំពោះការធ្វើអត្តសញ្ញាណបណ្ណ និងការធ្វើលិខិតស្នាមអត្រានុ​កូល​ដ្ឋាន។ វិធានការនេះ ក៏បានបង្កឱ្យមានផលលំបាកចំពោះប្រជាពល​រដ្ឋ​ខ្មែរ​ក្រោមកំពុងរស់នៅកម្ពុជាផងដែរ។

លោក សឿង សុធានី បានបង្ហាញការគាំទ្រចំពោះវិធានការរបស់អាជ្ញាធរ​កម្ពុជា ដើម្បីបង្ការកុំឱ្យមានជាតិសាសន៍ដទៃបន្លំធ្វើជាពលរដ្ឋខ្មែរក្រោម ដើម្បីទទួលបានអត្តសញ្ញាណបណ្ណ ឬលិខិតស្នាមអត្រានុកូលដ្ឋាន​នានា​រស់នៅក្នុងប្រទេសកម្ពុជាស្របច្បាប់។

ដើម្បីសម្រួលដល់ការលំបាកនៅចំពោះមុខវិធានការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍នេះ លោក សឿង សុធានី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ​ក្រោម ដែលជួបការលំបាកនេះទាក់ទងជាមួយសមាគមប្រជា​ពល​រដ្ឋ​ខ្មែរ​ក្រោមនៅកម្ពុជា ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដើម្បីសមាគម​ធ្វើការ​ជាមួយអាជ្ញាធរ ក៏ដូចជាជួយផ្ទៀងផ្ទាត់ជាមួយអាជ្ញធារឱ្យបាន​ច្បាស់ពីអត្តសញ្ញាណរបស់ខ្មែរកម្ពុជាក្រោម៕



News Source: freshnewsasia.com
LATEST NEWS
BREAKING: US and China agree to lower tariff levels and 90-day pause
MORE NEWS CLICK HERE...