សហភាពសហជីពសុភមង្គលកម្មករកម្ពុជា រាយការណ៍ពីការជួយយការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់កម្មករនិយោជិត

Posted By: RoogRog Robot | 01-Mar-2025 11:52:49

2025-03-01 11:48am

(ភ្នំពេញ)៖ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) ត្រូវបានបង្កើតឡើងដោយអង្គសន្និបាតដែលបានរៀបចំឡើងនៅទី១០ ខែមករា ឆ្នាំ២០១៨ ហើយបានចុះបញ្ជីកានៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបញ្ជីកាលេខ ៣១២១៨០០០៨ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានខិតខំប្រមូលកៀរគរសហព័ន្ធសហជីព សមាគម និងអង្គការនានា ដើម្បីចូលរួមជាមួយគ្នា។ រហូតពេលនេះ មានសហព័ន្ធសហជីពចំនួន៦សហព័ន្ធសហជីព ដែលជាសមាជិកភាព រួមមាន៖ ១. សហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា ដឹកនាំដោយលោក លី វិចិត្រ២. សហព័ន្ធសហជីពទឹកចិត្តយុវជនកម្ពុជា ដឹកនាំដោយលោក ឡាយ ផល្លី៣. សហព័ន្ធសហជីពកំលាំងចិត្តកម្មករកម្ពុជា ដឹកនាំដោយលោក អ៊ឹម ស៊ីថាត៤. សហព័ន្ធសហជីពទឹកចិត្តស្ត្រីកម្ពុជា ដឹកនាំដោយលោកស្រី ហ៊ុន រស្មី៥. សហព័ន្ធសហជីពជំនឿចិត្តកម្មករកម្ពុជា ដឹកនាំដោយលោក លី សុផាន៦. សហព័ន្ធសហជីពកម្លាំងចិត្តយុវជនកម្ពុជា ដឹកនាំដោយលោក អ៊ឹម ឌីណា។

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានធ្វើសកម្មភាព និងប្រមូលចងក្រងសមាជិកនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប កាតុង អំពូល អាលុយមីញូ សេវាកម្ម។ល។ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) គឺជាដៃគូរសហការដ៍ល្អដែលបានចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) ក៏បានបង្កើតសាខាគណបក្សសហភាពសហជីពសុភមង្គលកម្មករកម្ពុជា ស្ថិតក្រោមគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បច្ចុប្បន្នបានកែសម្រួលពីឈ្មោះសាខាគណបក្សសហភាពសហជីពសុភមង្គលកម្មករកម្ពុជា មកជាសាខាគណបក្ស <<គ.ស.ជ.២៧>> ដែលមានបានចុះលេខ ១៣០០/២៤ សសរ.គធភ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

គិតតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានឆ្លងកាត់ចំនួន២ អាណត្តិមកហើយ៖ អាណត្តិទី១ ចាប់ពីឆ្នាំ២០១៨-២០២១ ដឹកនាំដោយ លោក លី វិចិត្រ និងអាណត្តិទី២ ចាប់ពីឆ្នាំ២០២១-២០២៦ ដឹកនាំដោយ លោក លី វិចិត្រ ដែរ។

បច្ចុប្បន្ន សហភាពសហជីពសុភមង្គលកម្មករកម្ពុជាមានចំនួនសមាជិកប្រមាណ៤០,៧៧៥នាក់ (ស្រី ៣៥,៦៥៣នាក់) ក្នុងចំណោមសហជីពមូលដ្ឋានសរុបចំនួន៨២នៅតាមបណ្តាររោងចក្រ ហើយក្នុងនោះមានរោងចក្រ សហគ្រាសចំនួន១៣ ដែលមានភាពជាតំណាងបំផុត (MRS) និងមានរោងចក្រសហគ្រាសចំនួន១២ ដែលបានចុះអនុសញ្ញារួម (CBA)។

គោលបំណងនៃការបង្កើតសហជីពនេះ៖ * ជួយការពារផលប្រយោជន៍ និងសិទ្ធិស្របច្បាប់របស់កម្មករ និយោជិតកម្ពុជា * កសាងនិងចងក្រង សមាជិកនៅតាមរោងចក្រ សហគ្រាស ក្រុមហ៊ុន សិប្បកម្ម។ល។ ដើម្បីពង្រីក សមាជិកឱ្យបានជាអតិប្បរមា ឈានទៅបង្កើតភាពជាតំណាងបំផុត (MRS) និងធ្វើអនុសញ្ញារួម (CBA)។* ទប់ស្កាត់កូដកម្ម-បាតុកម្មនិងសកម្មភាពទាំងឡាយណា ដែលមានចរិតនយោបាយបំផុសបំផុល អស្ថេរភាពសង្គម ក្រុមជ្រុលនិយម ដែលផ្ទុយគោលការណ៍ច្បាប់ជាតិ និងបទដ្ឋានការងារអន្តរជាតិ។* ពង្រឹងនូវគោលជំហរនយោបាយនិងសាមគ្គីភាពផ្ទៃក្នុងដល់សមាជិក តាមរយៈការបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ សមាជិក និងវគ្គបំពាក់បំប៉នស្មារតី។* ធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារសេចក្តីថ្លៃថ្នូរ និងជីវភាពរស់នៅរបស់កម្មករនិយោជិតឱ្យកាន់តែប្រសើរ។ * ចូលរួមក្នុងការងារសង្គម និងការងារមនុស្សធម៌ក្នុងនាម សសយក-NACC។* ចូលរួមចំណែកក្នុងការអប់រំផ្សព្វផ្សាយពីគោលនយោបាយ សេចក្តីសម្រេច បទបញ្ជានិងគោលការណ៍នានារបស់ក្រសួង និងរាជរដ្ឋាភិបាល ក្នុងការបន្តវេនដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យចែករំលែកបទពិសោធន៍ ចំណេះដឹង ជំនាញ និងធនធានដែលមានដល់យុវជន ដើម្បីក្លាយជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិនាពេលអនាគត។* បានចុះចងក្រង បង្កើតសហជីពតាមមូលដ្ឋានតាមបណ្តារោងចក្រ សហគ្រាស ដែលមិនទាន់មានសហជីព និងបានចុះសួរសុខទុក្ខដល់សមាជិកតាមបណ្តារោងចក្រសហគ្រាសជាប្រចាំ។ * បានចេញសេចក្តីថ្លែងការណ៏ និងញ្ញាតិគាំទ្រនានា ដើម្បីគាំទ្រដល់គោលនយោបាយ សេចក្តីសម្រេចនិងប្រកាសនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា ប្រាក់ឈ្នួលអប្បបរមា គាំទ្រលទ្ធផលឆ្នោត គាំទ្របេក្ខភាព នាយករដ្ឋមន្ត្រី និងញ្ញត្តិគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ចូលរួមចលនាសមាជិកជាថវិកាជួយកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែន។ល។ * បានចូលរួមតាមដានសកម្មភាពក្រុមជ្រុលនិយមដើម្បីធ្វើការទប់ស្កាត់និងប្រតិកម្មតបចំពោះសកម្មភាព របស់ពួកគេ * បានបញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលគោលនយោបាយ * បានបញ្ជូនសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី របៀបក្នុងការបង្ហោះហ្វេសបុក នៅក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ * បានបង្កើតក្រុម ហ្វេសបុក ក្រុមតេលេក្រាម សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) សម្រាប់ តាមដានព័ត៌មាន និងធ្វើការវាយបក ឬក៍ឡាយស៊ែរ ឬ ហ្វូឡូផេកថ្នាក់ដឹកនាំសំខាន់ៗនិងព័ត៌មានសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា។ល។

* បានបើកសិក្ខាសិលា និងប្រជុំនៅតាមមូលដ្ឋានចំនួនដើម្បីផ្សព្វផ្សាយ គោលនយោបាយ សេចក្តីប្រកាស និងបទបញ្ញតិនានារបស់រដ្ឋាភិបាល។ * ថ្នាក់ដឹកនាំសហភាពសហជីពសុភមង្គលកម្មករកម្ពុជា បានចូលរួមធ្វើទស្សនៈកិច្ចក្រៅប្រទេស ដូចជានៅ ប្រទេសចិន វៀតណាម ឡាវ និងបានបញ្ជូនសិក្ខាកាមទៅសិក្សានៅប្រទេសវៀតណាមតាមរយៈសភាសម្ព័ន្ធ សហជីពជាតិកម្ពុជា-NACC ជារៀងរាល់ឆ្នាំ។ * បានចូលរួមទទួលស្វាគមគណៈប្រតិភូសហព័ន្ធសហជីពឡាវ-ចិនមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បី ផ្លាស់ប្តូរបទពិសោធន៏ និងបានចុះអនុសារណៈ យោគយល់គ្នាផងដែរ ។ * បានចូលរួមផ្សព្វផ្សាយពីការដាក់ឱ្យអនុវត្តប្រាក់សោធន៍និវត្ត(រឺត្រែត)ដល់កម្មករនិយោជិតតាមបណ្តា រោងចក្រ សហគ្រាស។ * បានតាមដានសកម្មភាពក្រុមជ្រុលនិយមដែលតែងតែបំផុសចលនាអស្ថេរភាពការងារ ក្នុងជួរកម្មករ និង ទប់ស្កាត់សកម្មភាពដែលពួកគេត្រៀមរៀបចំធ្វើយុទ្ធនាការ ការចរចារតម្លើងប្រាក់ឈ្នួលសម្រាប់បងប្អូនកម្មករ និយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង។

ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្ថែមទៀត សហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) បានដាក់ចេញនូវទិសដៅ ភារកិច្ចសម្រាប់អនុវត្តបន្តដូចខាងក្រោម៖ * បន្តផ្សព្វផ្សាយនូវគោលនយោបាយរាជរដ្ឋាភិបាលដល់កម្មករ និយោជិត * បន្តចុះសួសុខទុក្ខកម្មករដែលកំពុងប្រឈមបញ្ហាលំបាក * ពង្រឹងឡើងវិញ និងពង្រីកសមាជិក និងក្បាលម៉ាស៊ីន តាមបណ្តារោងចក្រសហគ្រាស * បន្តចិញ្ចឹមចលនាចំពោះសមាជិកដែលមានបញ្ហាប្រឈម * បន្តពង្រឹងការងារទំនាក់ទំនងជាមួយសហជីព អន្តរជាតិ តាមបណ្តាប្រទេសដែលមិនទាន់មានទំនាក់ទំនង ដើម្បីបន្តស្វែងរកជំនួយសម្រាប់អនុវត្តសកម្មភាពការងារជាបន្តបន្ទាប់ * ចូលរួមផ្សព្វផ្សាយគោលនយោបាយ ប.ស.ស * ចូលរួមជាមួយសភាសម្ព័ន្ធសហជីពជាតិកម្ពុជា-NACC បន្តយុទ្ធនាការចែកអំណោយ សម្ភារសិក្សា និងសម្ភារប្រើប្រាស់ ដែលបានពីការឧបត្ថម្ភពីសហជីពទូទាំងប្រទេសចិនជូនដល់សិស្សសាលាបឋមសិក្សា និងកម្មករនិយោជិតជាសមាជិក * ពង្រឹងសាមគ្គីភាពផ្ទៃក្នុងនិងសុខដុមនីយកម្មនៅកន្លែងការងារពីសហភាពសហជីពសុភមង្គលកម្មករកម្ពុជា (CCWF) រហូតដល់សហជីពមូលដ្ឋាន៕






























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...