ឥស្សរជន៤នាក់ទៀត ត្រូវបានបញ្ចូលជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា

Posted By: RoogRog Robot | 26-Jan-2025 12:12:35

2025-01-26 12:09pm

(ភ្នំពេញ)៖ នៅក្នុងសន្និបាតថ្ងៃទី២ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ គណបក្សប្រជាជនកម្ពុជា បានសម្រេចបញ្ចូលឥស្សរជន៤រូបទៀត ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សប្រជាជន។

ការសម្រេចបានបញ្ចូលសមាជិកចិន្រ្តៃយ៍ថ្មីបន្ថែមនេះ បានធ្វើឡើង នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា អមដោយអនុប្រធានទាំង៥រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចូលរួម ១១៩១រូប។

ឥស្សរជន៤រូបដែលត្រូវបានបញ្ចូលជាសមាជិកអចិន្រ្តៃយ៍នាពេលនេះរួមមាន៖

១៖ សម្តេច មហាមន្ត្រី គុយ សុផល ដែលបច្ចុប្បន្នជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង២៖ លោក ធន វឌ្ឍនា អនុប្រធានទី២ នៃរដ្ឋសភា៣៖ លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា ៤៖ លោក តាក់ ស៊ុនអី ប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

សូមជម្រាបថា រហូតដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា មានសមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលសរុបចំនួន៦២រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលឍ ១៣១២រូប៕




















News Source: freshnewsasia.com
LATEST NEWS
[ភាគ ៨៩] ដំរីងាប់ កុំយកចង្អេរមកបាំង
MORE NEWS CLICK HERE...