កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ និងអនុវត្តសកម្មភាព៦ចំណុចសំខាន់ៗ

Posted By: RoogRog Robot | 23-Jan-2025 10:39:42

2025-01-23 10:35am

(រដ្ឋចូហូរ)៖ យ៉ាងហោចណាស់មានចំណុចដែលត្រូវពិភាក្សាចំនួន៦ចំណុច ដែលក្រសួងទេសចរណ៍កម្ពុជា និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) បានលើកយកជជែកពិភាក្សាគ្នាបន្តកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដូចជា៖ ការជំរុញវិនិយោគិនកូរ៉េមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាតាមបណ្ដាញផ្សព្វផ្សាយកូរ៉េ បង្កើនជើងហោះហើរត្រង់ពីកូរ៉េមកកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ពង្រឹងសមត្ថភាពមគ្គុទ្ទេសក៍និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ (FAM Trip)។

ការលើកឡើងនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅទីក្រុងចូហូរបារុ រដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...