ក្រសួងកសិកម្ម ប្រើប្រាស់​ថវិកា​អន្តរាគមន៍​នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សា​ស្ថិរភាព​ស្រូវ​សែនក្រអូប ផ្ការំដួល (Video inside)

Posted By: RoogRog Robot | 23-Jan-2025 05:30:51

2025-01-23 12:25pm

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់​ថវិកា​អន្តរាគមន៍​នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សា​ស្ថិរភាព​ស្រូវ​សែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ និ​ង​បានទម្លាក់ហិរញ្ញប្បទានជាច្រើនទៅកាន់​រោងម៉ាស៊ីន​ដៃគូទូទាំងប្រទេស ដើម្បី​ប្រមូល​ទិញស្រូវពីប្រជាកសិករឱ្យ​បានទាន់អំឡុង​ពេលភ្ជុំបិណ្ឌ កាលពី​ឆ្នាំ២០២៤។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលរៀបចំក្រោមអធិបតី លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានអ្នកចូលរួមចំនួន​ជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

បន្ថែមពីនេះ លោក បានបន្តថា ក្រសួងបានស្នើសុំឯកភាព​ពីរដ្ឋាភិបាល ដើម្បីបញ្ចេញ​កញ្ចប់​​ថវិកាពិសេសមួយទៀត ដើម្បីត្រៀមអន្តរគមន៍​រក្សា​លំនឹងទីផ្សារស្រូវពូជ OM សំដៅធ្វើឱ្យមានទីផ្សារល្អសម្រាប់កសិករ។ ការថ្លែងបែបនេះ គឺនៅ​ក្នុង​ពិធីបិទ <<សន្និបាតបូកសរុប​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ទូទាំង​ប្រទេស​ប្រចាំ​ឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥>> នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...