ការសិក្សាស្រាវជ្រាវពីជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យ បង្ហាញថាប្រភេទសត្វរងការគំរាមកំហែងជាច្រើនដែលមានវត្តមានរស់នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ

Posted By: RoogRog Robot | 21-Jan-2025 17:14:31

2025-01-21 05:11pm

(ភ្នំពេញ)៖ ការសិក្សាស្រាវជ្រាវមួយ ត្រូវបានធ្វើឡើងដោយអង្គការសត្វព្រៃ និងរុក្ខជាតិក្នុងកិច្ច សហការជាមួយក្រសួងបរិស្ថាន និងសហគមន៍តំបន់ការពារធម្មជាតិ បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា៖ ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ យើងក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើកដំបូងផងដែរនៅប្រទេសកម្ពុជាដូចជា ឈ្លូសយក្សដែលជាប្រភេទជិតផុតពូជផងដែរ។

ឧទ្យានជាតិវីរៈជ័យ គឺជាជម្រកដ៏ពិសិដ្ឋមួយសម្រាប់ជីវៈចម្រុះជាច្រើនប្រភេទ ដែលមានទំហំប្រមាណ ១១០,០០០ហិកតា ស្ថិតនៅភាគឦសាន នៃប្រទេសកម្ពុជា ជាប់នឹងព្រំដែននៃប្រទេសឡាវ វៀតណាម ហើយជាទីជម្រកចំពោះប្រភេទសត្វព្រៃមួយចំនួន ដែលមិនមានវត្តមាននៅតំបន់ណាផេ្សងឡើយក្នុងពិភពលោកនេះ និងជាពិសេសនៅមានប្រភេទសត្វជាច្រើន ដែលមិនទាន់រកឃើញនៅឡើយ។

ទិន្នន័យនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការគ្រប់គ្រងឧទ្យានជាតិនេះ ជាមួយនឹងការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រភេទសត្វ ទីតាំងរស់នៅ និងការគម្រាមកំហែងដល់ប្រភេទសត្វទាំងនោះ ជាមួយគ្នានេះ យើងអាចរៀបចំយុទ្ធសាស្រ្តអភិរក្សជាក់លាក់បានប្រសើរជាងមុន និងពង្រឹងការគ្រប់គ្រងតំបន់ការពារ រួមទាំងជួយដល់សហគមន៍ជនជាតិដើមភាគតិចក្នុងការបន្តប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព៕

















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...