គណៈកម្មការមូលបត្រអាមេរិកប្តឹង Elon Musk ដោយចោទប្រកាន់ថាមិនបានបង្ហាញពីភាពជាម្ចាស់ Twitter ឱ្យបានត្រឹមត្រូវ

Posted By: RoogRog Robot | 15-Jan-2025 11:17:56

2025-01-15 11:15am

(បរទេស)៖ ថ្មីៗនេះគណៈកម្មការមូលបត្រអាមេរិក (SEC) បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងកំពូលមហាសេដ្ឋីលោក Elon Musk ដោយចោទប្រកាន់ថា លោកមិនបានបង្ហាញពីភាពជាម្ចាស់ភាគហ៊ុនរបស់ Twitter ទាន់ពេលវេលា មុនពេលលោកទទួលបានវេទិកានេះនៅឆ្នាំ២០២២។ SEC អះអាងថា ការពន្យារពេលរបស់ Musk បានអនុញ្ញាតឱ្យលោកទិញភាគហ៊ុនក្នុង <<តម្លៃទាបសិប្បនិម្មិត្ត>> ដែលបណ្តាលឱ្យមានការបង់ប្រាក់តិចជាង ១៥០លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC។

Musk ដែលជានាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Tesla និង SpaceX បានទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារនៅចុងឆ្នាំ២០២២ ហើយបានប្តូរឈ្មោះទៅជា X នៅឆ្នាំបន្ទាប់។ យ៉ាងណាទាក់ទិននឹងការទិញយកនេះ ត្រូវបានប្រភពឱ្យដឹងថា មុនពេលទិញយក Musk បានបង្កើតមុខតំណែង និងបានកាន់កាប់ភាគហ៊ុនក្នុងដៃចំនួន ៥%រួចទៅហើយនៅក្នុងខែមីនា​។ បើយោងតាមបទប្បញ្ញត្តិរបស់ SEC, Musk ត្រូវបានតម្រូវឱ្យបញ្ចេញកម្មសិទ្ធិនេះត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែលោកបានពន្យារពេលការប្រកាសរហូតដល់ ១១ថ្ងៃបន្ទាប់ពីថ្ងៃផុតកំណត់ឯណោះ។

ទន្ទឹមនឹងនេះ ពាក្យបណ្តឹងរបស់ SEC បានអះអាងថា ការពន្យាពេលលនេះ បានបំភាន់អ្នកវិនិយោគដែលបានលក់ភាគហ៊ុនរបស់ពួកគេក្នុងអំឡុងពេលនោះក្នុងតម្លៃទាប និងបានបណ្តាលឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេយ៉ាងខ្លាំង។

គួរជម្រាបថា មេធាវីរបស់ Musk បានកំណត់លក្ខណៈនៃបណ្តឹងនេះថាជា <<ការបោកប្រាស់>> ហើយបានអះអាងថា Musk មិនបានប្រព្រឹត្តខុសនោះទេ។ SEC ពីមុនបានស៊ើបអង្កេតការរំលោភច្បាប់មូលបត្រដែលអាចកើតមានទាក់ទងនឹងការទិញ និងសេចក្តីថ្លែងការណ៍តាម Twitter របស់ Musk ប៉ុន្តែមិនបានចាត់វិធានការផ្លូវច្បាប់រហូតមកដល់ពេលនេះ។ បណ្តឹងនេះ កើតឡើងប៉ុន្មានថ្ងៃមុនពេលប្រធាន SEC លោក Gary Gensler គ្រោងនឹងលាលែងពីតំណែង ដោយបង្កើតជាសំណួរអំពីអនាគតនៃសំណុំរឿងក្រោមការដឹកនាំថ្មី៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...