ព្រឹទ្ធសភា នឹងបន្ដសម័យប្រជុំនៅថ្ងៃទី១៤ ខែមករា ដើម្បីពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង

Posted By: RoogRog Robot | 10-Jan-2025 14:11:16

2025-01-10 02:09pm

(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានបង្ហាញលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភានីតិកាលទី៥ ដែលរៀបចំប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ និងអនុម័តលើសេចក្ដីស្នើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃកម្ពុជា៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...