ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា

Posted By: RoogRog Robot | 07-Jan-2025 09:13:45

2025-01-07 09:08am

ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេច ហេង សំរិន ប្រធានកិត្តិ​យស​គណបក្សប្រជាជនកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្សសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរ​ខួប៤៦ឆ្នាំ នៃថ្ងៃជ័យជម្នះ <<៧មករា>> ដែលជាថ្ងៃដ៏វិសេសវិសាល សម្រាប់​ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈ​នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនជានិមិត្តរូបនៃការ​ផ្លាស់ប្តូរ ពោលគឺប្តូរពីការលំបាក មកភាពងាយស្រួល។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលសម្តេចចាកចេញពីតំណែង មានក្តីកង្វល់មួយចំនួនបានកើតឡើង ពីការវិវឌ្ឍន៍នៃស្ថានការណ៍នៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេលជាង១៦ខែកន្លងមកនេះ គេអាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំ របស់រាជរដ្ឋាភិបាលនីតិកាលថ្មី គឺសម្រេចបានសមិទ្ធផលលើសការរំពឹងទុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់អ្នកបន្តវេន មានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាក្យថា <<ក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ>> មិនគួរប្រើទៀតទេ គួរប្រើថា <<ក្មេងមានកម្លាំង ស្គាល់ផ្លូវ និងចាស់មានបទពិសោធន៍>>។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាស់មួយចំនួននាំក្មេងវង្វេងផ្លូវ ជាក់ស្តែងព្រឹត្តិការណ៍ ១៨ មីនា ១៩៧០ ចាស់បាននាំក្មេងវង្វេងផ្លូវ៕




































































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...