សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្ញើសារជូន ប្រធានរដ្ឋសភាកូរ៉េ ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្មនៃឧបទ្ទវហេតុ ធ្លាក់យន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិមូអាន

Posted By: RoogRog Robot | 31-Dec-2024 21:06:31

2024-12-31 09:04pm

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ បានផ្ញើសារជូន លោក ប៊ូ វុនស៊ីក (Woo Won-shik) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដោយសម្តែងនូវសេចក្តីសោកស្តាយ ជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ សោកនាដកម្មនៃឧបទ្ទវហេតុ ធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិមូអាន (Muan) កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចបានបញ្ជាក់ថា <<តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយ ជាពន់ពេក និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយឯកឧត្តមប្រធាន។ តាមរយៈឯកឧត្តម ខ្ញុំសូមផ្ញើ ជូនក្រុមគ្រួសារនៃជនរងគ្រោះ ព្រមទាំងប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះសោកនាដកម្មនៃឧបទ្ទវហេតុ ធ្លាក់យន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិមូអាន (Muan) កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

យើងខ្ញុំសូមឧទ្ទិសបួងសួង និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ និងមិត្តភក្តិជនរងគ្រោះ ទាំងអស់ដែលបានបាត់បង់សមាជិកជាទីស្រឡាញ់។ ក្នុងគ្រាដ៏សោកសៅនេះ យើងខ្ញុំក៏សូមចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយឯកឧត្តមប្រធាន។ យើងខ្ញុំសង្ឃឹមថា ភាពរឹងមាំ និងភាព ធន់របស់ប្រជាជនកូរ៉េ នឹងបានធូរស្បើយពីដំណាក់កាលដ៏សោកសង្រេងនេះ>>៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...