ព្រឹកថ្ងៃនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A

Posted By: RoogRog Robot | 23-Dec-2024 06:56:52

2024-12-23 06:54am

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ពីការប្រឡងសញ្ញា​បត្រមធ្យម​សិក្សា​ទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៣៧,០៤០នាក់ ស្រី ៧៤,៨៨២ នាក់ ត្រូវជា ៥៤.៦៤ភាគរយ។ បេក្ខជនបានមកប្រឡងចំនួន ១៣៤,៦២៩នាក់ ស្រី ៧៣,៩២៩នាក់ ត្រូវជា ៥៤.៩១ភាគរយ និងបេក្ខជនបាន ប្រឡងជាប់សរុប ១០៦,៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនបានមកប្រឡងសរុប។ បេក្ខជនដែលបានប្រឡងជាប់នេះ មានបេក្ខជនទទួលបាននិទ្ទេស A ចំនួន ២,២១៦នាក់ ស្រី ១,២៨១នាក់ ត្រូវជា ៥៧.៨០ភាគរយ, និទ្ទេស B ចំនួន ៩,៧០១នាក់ ស្រី ៥,៩៨៥នាក់ ត្រូវជា ៦១.៦៩ភាគរយ, និទ្ទេស C ចំនួន ២២,៦៧៥នាក់ ស្រី ១៤,២២០នាក់ ត្រូវជា ៦២.៧១ភាគរយ, និទ្ទេស D ចំនួន ៣៦,៦៨៣នាក់ ស្រី ២១,៦៩៨នាក់ ត្រូវជា ៥៩.១៥ភាគរយ, និទ្ទេស E ចំនួន ៣៥,០៧៦នាក់ ស្រី ១៨,៣៤៦នាក់ ត្រូវជា ៥២.៣០ភាគរយ។

សូមបញ្ជាក់ថា ឆ្នាំនេះជាឆ្នាំទី២ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ​ជួប​សំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A ដែលជាការបង្ហាញឱ្យឃើញនូវ​ការផ្តល់ការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីទៅលើសិស្សមានសមត្ថភាពពូកែរបស់កម្ពុជា។

ការជួបសំណេះសំណាល និងផ្តល់រង្វាន់នេះ គឺជាការអនុវត្តន៍បន្តនូវសកម្មភាពរបស់សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ពេលនៅជា​នា​យក​​​រដ្ឋ​មន្ត្រីកម្ពុជា ក្នុងនីតិកាលទី៥ ពោលគឺនៅក្នុងឆ្នាំ២០១៤ សម្តេចតេជោ បានសម្រេច​ផ្តល់កិត្តិយសឱ្យសិស្សនិទ្ទេស A បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេច។ ឆ្នាំ២០១៤ ជាឆ្នាំធ្វើកំណែទម្រង់នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេល​លោក ហង់ជួន ណារ៉ុន ចូលកាន់ការងារជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ឆ្នាំ២០១៤ មានបេក្ខជនទទួលបាននិទ្ទេស A តែ ១១នាក់ប៉ុណ្ណោះ។

ខាងក្រោមនេះ ជាលទ្ធផលនៃកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូត ដល់ឆ្នាំ២០២៤៖១៖ ឆ្នាំ២០១៤ ការប្រឡងលើកទី១ បេក្ខជនប្រឡងជាប់ ២៥,៧២ ភាគរយ និងលើក ទី២ បេក្ខជនប្រឡងជាប់ ១៧,៩២ ភាគរយ។ បេក្ខជនទទួលបាននិទ្ទេស A មាន ចំនួន ១១នាក់២៖ ឆ្នាំ២០១៥ បេក្ខជនប្រឡងជាប់ ៥៥,៨៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១០៨នាក់៣៖ ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់ ៦២,១៨ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៥នាក់៤៖ ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់ ៦៣,៨៤ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤២៤នាក់៥៖ ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់ ៦៧,០៧ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤០៨នាក់៦៖ ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់ ៦៨,៦២ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ៤៤៣នាក់៧៖ ឆ្នាំ២០២០ ដោយស្ថិតក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្រសួង បានកំណត់ឱ្យបេក្ខជនជាប់ដោយស្វ័យប្រវត្តិ និងមិនកំណត់និទ្ទេស៨៖ ឆ្នាំ២០២១ បេក្ខជនប្រឡងជាប់ ៦៥,៦៥ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៧៥៧ នាក់៩៖ ឆ្នាំ២០២២ បេក្ខជនប្រឡងជាប់ ៧២,៣៣ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.០៥៨នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)១០៖ ឆ្នាំ២០២៣ បេក្ខជនប្រឡងជាប់ ៧២,៨៩ ភាគរយ និងមានបេក្ខជនទទួលបាន និទ្ទេស A មានចំនួន ១.៦៩១នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ១៨នាក់)១១៖ ឆ្នាំ២០២៤ បេក្ខជនប្រឡងជាប់ ៧៩,០០ភាគរយ និងមានបេក្ខជន ទទួលបាន និទ្ទេស A មានចំនួន ២.២២៥នាក់ (គិតទាំងបេក្ខជនអប់រំបច្ចេកទេស ៩នាក់)៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...