ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្កោលទោសយ៉ាងដាច់អហង្កាចំពោះជនអគតិ ដែលកាត់តបន្លំឯកសារសេចក្ដីរាយការណ៍ ក្នុងចេតនាធ្វើឲ្យមហាជនយល់ច្រឡំ

Posted By: RoogRog Robot | 12-Aug-2024 20:28:36

2024-08-12 08:24pm

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានចេញមកថ្កោលទោសជាថ្មីយ៉ាងដាច់អហង្កាចំពោះជនអគតិ ដែលបានកាត់តក្លែងបន្លំឯកសារសេចក្ដីរាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចេតនាធ្វើឲ្យមហាជនមានការយល់ច្រឡំមកដល់ស្ថាប័នកងកម្លាំងមានសមត្ថកិច្ច ដើម្បីបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា <<ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការថ្កោលទោសចំពោះជនអគតិ ដែលបានក្លែងបន្លំឯកឯកសារសេចក្តីថ្លែការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងគោលបំណងមហិច្ឆតាអាក្រក់ណាមួយ បង្កឲ្យមហាជនមានការយល់ច្រឡំ>>។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការច្រានចោលទាំងស្រុងចំពោះឯកសារកាត់តប្រឌិតរបស់ក្រុមជ្រុលនិយម និងអះអាងថា កំពុងធ្វើការស្រាវជ្រាវបន្ទាន់លើករណីនេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...