សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណរដ្ឋមន្ដ្រីក្រសួងការងារ ដែលបន្ថែមម៉ោងធ្វើការ និងបង្កើតក្រុមឆ្លើយតបបន្ទាន់

Posted By: RoogRog Robot | 27-Apr-2024 11:40:56

2024-04-27 10:36am

(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា សូមសម្តែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ លោក ហេង សួរ ដែលបានបន្ថែមម៉ោងធ្វើការប្រចាំថ្ងៃរបស់ក្រសួង និងចំនួនថ្ងៃធ្វើការពេញមួយសប្តាហ៍។

បន្ថែមពីនេះ បានបង្កើតក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានតាមរយៈប្រព័ន្ធ Hotline និងតាមរយៈក្រុមតេឡេក្រាមសម្រាប់និយោជក និងក្រុមតេឡេក្រាមសម្រាប់និយោជិត ដើម្បីផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ទទួលពាក្យបណ្តឹង និងអន្តរាគមន៍នានាពាក់ព័ន្ធនិងការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គម។

សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋមន្ត្រី និងជាអ្នកដឹកនាំកំពូលរបស់ក្រសួង លោក ហេង សួរ តែងតែបានបានខិតខំប្រឹងប្រែងប្រកបដោយគំនិតឆ្នៃប្រឌិតខ្ពស់ និងភាពវ៉ៃឆ្លាតក្នុងការលើកកម្ពស់ប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការងាររបស់ក្រសួងក្នុងវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសន្តិសុខសង្គម ធានាបាននូវទំនុកចិត្តខ្ពស់ពីសំណាក់ភាគីកម្មករនិយោជិត និងភាគីនិយោជក រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចេរភាព៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...