អ្នកនាំពាក្យកសិកម្ម៖ កសិករដាំដុះស្រូវ រួមគ្នាជាសហគមន៍កសិកម្មទំនើប ទទួលបានការងារធានាទិញពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់ (Video inside)

Posted By: RoogRog Robot | 22-Nov-2024 17:26:44

2024-11-22 05:25pm

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា កសិករដាំដុះស្រូវដែលព្រមរួមគ្នាជាសហគមន៍កសិកម្មទំនើប ទទួលបានការងារធានាទិញ ពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់មួយ ហើយទទួលបានការផ្តល់ប្រឹក្សាបច្ចេកទេសថែមទៀតផង។

ការលើករបស់លោក ឃឹម ហ្វីណង់ ធ្វើឡើង​ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ <<ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា>> ក្នុងកម្មវិធី FRESH BUSINESS។

លោក ឃឹម ហ្វីណង់ បានថ្លែងថា <<ដើម្បីទទួលបានការធានាទិញ ពីក្រុមហ៊ុនក្នុងតម្លៃជាក់លាក់ កសិករត្រូវចេះរួមគ្នាដៃដុះស្រូវ ជាសហគមន៍ទំនើប ព្រោះថាមានតែសហគមន៍កសិកម្មទំនើបទេ ដែលផ្ដល់ភាពច្បាស់លាស់ដល់អ្នកទិញ និងអ្នកទិញគាត់ហ៊ានរហូតផ្ដល់លុយកក់ឲ្យជាមុនផងដែរ>>៕

សូមស្តាប់ការពន្យល់លម្អិតរបស់លោក ឃឹម ហ្វីណង់៖









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...