លោក ឃឹម ហ្វីណង់៖ ការដាំដុះពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជា «សែនក្រអូប និងផ្ការំដួល» រក្សាបាននូវស្ថិរភាពថ្លៃ និងងាយស្រួលទទួលបានការអន្តរាគមន៍ពីរដ្ឋ (Video inside)

Posted By: RoogRog Robot | 22-Nov-2024 17:21:30

2024-11-22 05:18pm

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម ​បានលើកទឹកចិត្តដល់កសិករពិចារណា ក្នុងការប្រើប្រាស់ពូជយុទ្ធសាស្រ្តរបស់កម្ពុជា ដូចជាពូជផ្ការំដួល និងពូជសែនក្រអូប ជាដើម ដើម្បីអាចកែច្នៃទៅជាអង្ករសម្រាប់នាំចេញ ហើយនៅពេលដែលមានបញ្ហា​ ងាយស្រួលទទួលបានការអន្តរាគមន៍ពីរដ្ឋ។

លោក ឃឹម ហ្វីណង់ លើកឡើបបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS​​​ ពិភាក្សាលើប្រធានបទ៖ <<ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា>>។

លោកបានឱ្យដឹងថា បច្ចុប្បន្ននេះ នៅកម្ពុជាបានផលិតស្រូវច្រើនប្រភេទ ដូចជាពូជស្រូវក្នុងស្រុក រួមមាន ផ្ការំដួល សែនក្រអូប និងប្រភេទស្រូវអង្ករក្រហម ជាដើម ​សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងពូជស្រូវរបស់ប្រទេសផ្សេង ដូចជាអូអ៊ឹម ឬអ៊ីអ៊ែរ។​

លោកបានលើកឡើងថា ក្នុងករណីដែលកសិករដាំដុះពូជក្នុងស្រុក នៅពេលដែលមានបញ្ហា ដូចជាការធ្លាក់ថ្លៃជាដើម រដ្ឋអាចជួយអន្តរាគមន៍បានច្រើន ដោយសាររដ្ឋាភិបាលមានកម្មវិធីគោលនយោបាយគាំទ្រច្រើន ដូចជាកម្មវិធីហិរញ្ញប្បទានស្ថិរភាពថ្លៃ ហើយការដាក់ចេញនូវវិធានការអន្តរាគមន៍ ធ្វើឡើងបានតែពូជស្រូវក្នុងស្រុកប៉ុណ្ណោះ។​លោកបានកត់សម្គាល់ថា ជាទូទៅ ពូជស្រូវដែលជាពូជយុទ្ធសាស្រ្តរបស់​កម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលមានស្ថេរភាពថ្លៃ ដូចជាស្រូវផ្ការំដួល សែនក្រអូប ដែលមានតម្លៃក្នុងរង្វង់ ១២០០រៀលទៅ ១៤០០រៀលក្នុងមួយគីឡូក្រាម ផ្ទុយមកវិញ ​ពូជរបស់ប្រទេសដទៃដូចជា អូអ៊ឹមឬអ៊ីអ៊ែរ តម្លៃឡើងចុះច្រើន ពេលខ្លះធ្លាក់ដល់៨០០រៀលក្នុងមួយគីឡូក្រាម ហើយពេលឡើង ឡើងដល់១២០០រៀលក្នុងមួយគីឡូក្រាម។

ទោះបីជាយ៉ាងណាក៏ដោយរដ្ឋ មិនហាមឃាត់កសិករក្នុងការដាំដុះស្រូវពូជរបស់ប្រទេសផ្សេងនោះទេ ខណៈបច្ចុប្បន្ននេះ កម្ពុជាក៏មិនទាន់មានលទ្ធភាពក្នុងកែច្នៃស្រូវឱ្យទៅជាអង្ករ១០០%នោះដែរ និងត្រូវការនាំចេញស្រូវទៅប្រទេសជិតខាងផងដែរ៕

​សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក ឃឹម ហ្វីណង់៖










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...