អ្នកនាំពាក្យក្រសួងកសិកម្ម ពន្យល់ស្ថានភាពតម្លៃស្រូវ ក្រោយមានការផ្សព្វផ្សាយថាស្រូវធ្លាក់ថ្លៃ, ឆ្នាំនេះជាប្រវត្តិសាស្ត្រកម្ពុជា ផលិតស្រូវបានរហូតដល់ ១៣លានតោន (Video inside)

Posted By: RoogRog Robot | 22-Nov-2024 17:16:16

2024-11-22 05:11pm

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានពន្យល់អំពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា បន្ទាប់ពីមានការលើកឡើងមួយចំនួន តាមបណ្តាញសង្គមថាតម្លៃស្រូវធ្លាក់ចុះ។

លោក ហ្វីណង់ ថា ព័ត៌មាននៃអំពីតម្លៃស្រូវ គឺតែងតែកើតឡើង នៅរដូវប្រមូលផលស្រូវ ជារៀងរាល់ឆ្នាំ។ លោកថា តម្លៃស្រូវកំពុងវិញត្រឡប់ទៅរកស្ថានភាពដើមវិញមុនឆ្នាំ២០២៣ ក្រោយប្រទេសឥណ្ឌាចាប់ផ្តើម បើកនាំចេញអង្ករសឡើងវិញ បន្ទាប់ពីបិទមួយរយៈពេល ដោយសារបារម្ភពីសន្តិសុខស្បៀង ដោយសារបញ្ហាអាកាសធាតុ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឃឹម ហ្វីណង់ ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ <<ស្ថានភាពថ្លៃស្រូវ និងភាពចាំបាច់នៃការជ្រើសរើសពូជស្រូវ យុទ្ធសាស្ត្ររបស់កម្ពុជា>> ក្នុងកម្មវិធី FRESH BUSINESS។

ការផ្អាកនាំចេញអង្កររបស់ប្រទេសនាំចេញអង្ករសលេខ១ របស់ពិភពលោក ធ្វើឱ្យតម្លៃស្រូវប្រភេទអង្ករសឡើងថ្លៃរហូតដល់ជាង១ពាន់រៀលក្នុង១គីឡូក្រាម ដែលធ្វើឱ្យកសិករនាំគ្នាសម្រុកដាំដុះស្រូវប្រទេស OM ច្រើនធ្វើឱ្យទិន្នផលកើនឡើងខ្លាំង។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាជាលើកទីមួយនៅក្នុងប្រវិត្ដសាស្ដ្រ នៃផលិតកម្មស្រូវរបស់កម្ពុជា គឺបរិមាណផ្គត់ផ្គង់ស្រូវរបស់យើង ហក់ឡើងដល់ឆ្នាំនេះ ទទួលបាន១៣លានតោនស្រូវ ដែលជាចំនួនមួយមិនដែលធ្លាប់មាននោះទេ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុងរបស់លោក ឃឹម ហ្វីណង់៖










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...