ក្រសួងពាណិជ្ជកម្ម ទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលការ៉េម ម្សៅការ៉េម នំពុម្ព សូកូឡា ដំណាប់ផ្លែឈើ ធុងសម្រាប់ដាក់ការ៉េម និងនំផ្សេងៗរបស់ក្រុមហ៊ុន អ៊ូនិត រស្មី លីហេង

Posted By: RoogRog Robot | 22-Nov-2024 17:16:16

2024-11-22 05:12pm

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម បានឯកភាពកត់ត្រាទទួលស្គាល់ សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផលការ៉េម ម្សៅការ៉េម នំពុម្ព សូកូឡា ដំណាប់ផ្លែឈើ ធុងសម្រាប់ដាក់ការ៉េម និងនំផ្សេងៗ ពាក់ម៉ាកខាងលើនៅកម្ពុជា របស់ក្រុមហ៊ុន អ៊ូនិត រស្មី លីហេង ឯ.ក ដែលទទួលបានពីក្រុមហ៊ុន PHAITHONG SEE KIM CHENG LIMITED PARTNERSHIP ដូចមានចែងក្នុងលិខិតប្រគល់សិទ្ធិនាំចូលផ្តាច់មុខរបស់ម្ចាស់ ម៉ាកដែលក្រសួងបានតម្កល់ទុករួចហើយ។

តាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា លិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះមានសុពលភាពដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ហើយអាចនឹងត្រូវបាត់បង់សុពលភាពជាស្វ័យប្រវត្តិវិញមុនកាលបរិច្ឆេទផុតកំណត់ខាងលើ ប្រសិនបើមានការជូនដំណឹងអំពីការបញ្ចប់សិទ្ធិពីក្រុមហ៊ុន PHAITHONG SEE KIM CHENG LIMITED PARTNERSHIP ដែលជាម្ចាស់ម៉ាក។

ចាប់ពីក្រោយរយៈពេល ៩០ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខាលើលិខិតកត់ត្រា និងតម្កល់សិទ្ធិផ្តាច់មុខនេះអ្នកទទួលសិទ្ធិស្របច្បាប់មានសិទ្ធិប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។ នីតិបុគ្គលដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ត្រូវផ្សព្វផ្សាយលិខិតផ្តាច់មុខនេះជាបន្ទាន់ក្នុងទំព័រខាងមុខរបស់សារព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាញសង្គមនានាហើយត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...