(កៀវ)៖ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងទ័ពអាកាសរបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះចម្បាំងរុស្ស៉ី Su-35 កាលពីព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ ២០២៥។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមបណ្តាញតេឡេក្រាម យោធាអ៊ុយក្រែនបញ្ជាក់ថា <<ជាលទ្ធផលនៃប្រតិបត្តិការទ័ពអាកាសជោគជ័យលេីការបាញ់ចេញពីតំបន់ Kursk យន្តហោះចម្បាំងរុស្ស៉ី Su-35 ត្រូវបានបាញ់ទម្លាក់>>។ ជុំវិញការអះអាងនេះ កងកម្លាំងរុស្ស៉ីមិនទាន់បានធ្វើអត្ថាធិប្បាយទេ ខណៈ Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យ។
គួរបញ្ជាក់ថា ទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន SBU បានឱ្យដឹងថា ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន បានបណ្តាលឱ្យខូចខាតយន្តហោះយោធារុស្ស៉ីជាង ៤០គ្រឿង៕