(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពន្លឿនការត្រួតពិនិត្យ និងការអនុម័តលើការនាំចេញរ៉ែកម្រទៅកាន់ក្រុមហ៊ុនរបស់សហភាពអឺរ៉ុប (EU) ហើយនឹងចេញសេចក្តីសម្រេចជុំវិញការស៊េីបអង្កេតពាណិជ្ជកម្មលើការនាំចូលផលិតផលម៉ាកយីហោរបស់ EU ត្រឹមថ្ងៃទី៥ ខែកក្កដា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ ២០២៥។
ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងទៀតថា ការពិគ្រោះយោបល់ទៅលើការប្តេជ្ញាចិត្តខាងតម្លៃរវាងចិន និង EU លើរថយន្តអគ្គិសនីដែលផលិតដោយប្រទេសចិន និងនាំចេញទៅកាន់ EU ក៏បានឈានចូលដល់ដំណាក់កាលចុងក្រោយផងដែរ។
ដំបូងឡេីយ ទីក្រុងប៉េកាំងមានបំណងសម្រេចចិត្តចុងក្រោយលើកាតព្វកិច្ចម៉ាកយីហោ នៅខែមករា ឆ្នាំក្រោយ។ ការណ៍នេះក៏បានបង្ហាញពីសញ្ញាវិវត្តន៍ថ្មីនៃទំនាក់ទំនងដែលតានតឹងជាមួយ EU ក្នុងរយៈពេលមួយឆ្នាំកន្លងមក។
គួរបញ្ជាក់ថា ចិន នៅក្នុងខែមេសា បានសម្រេចចិត្តផ្អាកការនាំចេញរ៉ែកម្រដែលជាវត្ថុធាតុដេីមនៃខ្សែច្រវាក់ផ្គត់ផ្គង់ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត យន្តហោះsemiconductor ក៏ដូចជាក្រុមហ៊ុនអាវុធនៅជុំវិញពិភពលោក៕