ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bachus) ឧបត្ថម្ភថវិកា១០០លានរៀល ភេសជ្ជៈបាកាស និងសម្ភារៈមួយចំនួនធំដល់ទីបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងប្រចាំការនៅសមរភូមិប្រាសាទព្រះវិហារ

Posted By: RoogRog Robot | 07-Jun-2025 17:54:16

2025-06-07 05:51pm

(កណ្តាល)៖ អ្នកឧកញ៉ា សុខ សំណាង អគ្គនាយកក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស (Bachus) និងភរិយាឈ្មោះ សុីម សុនិមល បានឧបត្ថម្ភថវិកា១០០លានរៀល ភេសជ្ជៈបាកាស និងសម្ភារៈមួយចំនួនធំដល់ទីបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងប្រចាំការនៅសមរភូមិប្រាសាទព្រះវិហារ។

អំណោយជាថវិកា និងសម្ភារៈមួយចំនួនធំនេះ ត្រូវបានប្រគល់ជូន ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្ករក្ស តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

អំណោយ និងសម្ភារទាំងអស់រួមមាន៖ ថវិកាចំនួន ១០០,០០០,០០០រៀល, ភេសជ្ជៈបាកាស ចំនួន ១,០០០កេស, ទឹកបរិសុទ្ធ ចំនួន ៥០០កេស, ទឹកត្រី ចំនួន ១,០០០យូរ, ទឹកស៊ីអ៉ីវចំនួន ១,០០០យួរ និងត្រីខ ចំនួន ១០០កេស។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន បាកាស ដែលបាននាំយកនូវថវិកា និងសម្ភារផ្តល់ជូនដល់កងកម្លាំង នៃទីបញ្ជាការដ្ឋានអង្គរក្ស ដែលកំពុងប្រចាំការនៅសមរភូមិប្រាសាទព្រះវិហារ៕























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...