លោក ឃឹម ហ្វីណង់ សំណូមពរឱ្យប្រជាកសិករទាំងអស់ពិនិត្យពីតម្រូវការទីផ្សារ មុននឹងចាប់ផ្ដើមផលិត ដើម្បីជៀសវាងការផលិតលើសតម្រូវនាំឱ្យតម្លៃធ្លាក់ចុះ (Video inside)

Posted By: RoogRog Robot | 20-May-2025 07:15:49

2025-05-20 02:10pm

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នា២០២៥ បានមាសំណូមពរឱ្យប្រជាកសិករទាំងអស់ពិនិត្យពីតម្រូវការទីផ្សារ មុននឹងចាប់ផ្ដើមផលិត ដើម្បីជៀសវាងការផលិតលើសតម្រូវនាំឱ្យតម្លៃធ្លាក់ចុះ។

ក្នុងកិច្ចសម្ភាសជាអង្គភាព Fresh News, លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ថា​ រហូតមកដល់ពេលនេះ ក្រសួងផ្ដោតលើដំណាំយុទ្ធសាស្រ្តចំនួន៤ រួមមានស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។ លោក បានបន្តថាមានសំណួរជាច្រើនបានចោទថា ហេតុអ្វីក្រសួងមិនពិចារណាលើដំណាំផ្សេងទៀត ទាំងខាងវារីវប្បកម្មជាអាទិ៍ ដើម្បីជួយរក្សាស្ថេរភាពថ្លៃជូនប្រជាកសិករ។

ត្រង់នេះ លោក បានបញ្ជាក់ថា ក្រសួងកសិកម្មទទួលយករាល់សំណើរបស់ប្រជាកសិករទាំងអស់ មកធ្វើសិក្សា ប៉ុន្តែមុននឹងប្រែក្លាយជាសហគមន៍កសិកម្មទំនើប ត្រូវគិតពីសក្ដានុពលជាមុនសិន ពីព្រោះមូលដ្ឋានគ្រឹះនៃការចងក្រងគឺត្រូវផ្សារភ្ជាប់ជាមួយនឹងទីផ្សារជាមុនសិន មុននឹងងាកមកធ្វើផែនការផលិតកម្ម ហើយរាល់សហគមន៍កសិកម្មទំនើបទាំងអស់ មិនមែនផលិតហើយទើបដើររកលក់នោះទេ។

លោក បានបន្តថា <<រដ្ឋាភិបាលមិនដែលរត់ចោលប្រជាកសិករនោះទេ ក៏ប៉ុន្តែសូមប្រជាកសិករពិនិត្យមើលពីតម្រូវការទីផ្សារ ដើម្បីជៀសវាងនៅការផ្គត់ផ្គង់លើសតម្រូវ ដេលនាំឱ្យកសិផលជុញពិបាករកអ្នកប្រមូលទិញ>>។

ជាមួយគ្នានេះ លោក បានបញ្ជាក់ <<បើសិនយើងដឹកនាំវិស័យកសិកម្ម ពិបាកចាប់ហ្វ្រាំងនិងកាច់ចង្កូត នោះពិបាកកំណត់ពីការផលិតឱ្យត្រូវតាមតម្រូវការទីផ្សារ>>៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...