អ្នកនាំពាក្យក្រសួងការងារ៖ បងប្អូនកម្មករអាចទៅធ្វើការនៅទីតាំងថ្មី និងទទួលយកដំណោះស្រាយដោយទូទាត់ជាអត្ថប្រយោជន៍ពីរោងចក្រសម្រាប់បងប្អូនដែលមិនចង់ទៅទីតាំងថ្មី

Posted By: RoogRog Robot | 20-May-2025 13:36:05

2025-05-20 01:35pm

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ករណីនៃការប្តូរទីតាំងរបស់រោងចក្រគល័រ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្របសម្រួលផ្តល់ជម្រើសចំនួន២ ជូនបងប្អូនកម្មករ គឺទី១៖ ភាគីរោងចក្រនៅតែបន្តទទួលយកបងប្អូនដែលព្រមទៅធ្វើការនៅទីតាំងថ្មីដែលនៅស្រុកបាទី ខេត្តតាកែវដែលមានចម្ងាយប្រមាណ ៤០គីឡូ ពីទីតាំងបច្ចុប្បន្នដែលរោងចក្រមានភាពទំនើប និងទីតាំងទូលាយជាងដែលផ្តល់ផាសុភាពជូនបងប្អូនកម្មករ។ ទី២៖ ភាគីរោងចក្របានព្រមព្រៀងគិតគូរអត្ថប្រយោជន៍ជូនកម្មករដែលមិនចង់ប្តូរទៅទីតាំងថ្មីស្របតាមច្បាប់មិនឱ្យបងប្អូនបាត់ប្រយោជន៍នោះឡើយ។

សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាល បានចុះដោះស្រាយផ្ទាល់នៅរោងចក្រគល័រដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញដោយយកចិត្តទុកដាក់បំផុត និងឈរលើគោលការណ៍រក្សាឱ្យបានប្រយោជន៍ជូនកម្មកររបស់យើង និងរក្សាអ្នកវិនិយោគដដែលដើម្បីបន្តបង្កើតការងារជូនកម្មករដែលស្របទៅតាមច្បាប់ស្តីពីការងារ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យដដែលរូបនេះ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...