បេសកជនមជ្ឈិមបូព៌ារបស់ លោក ត្រាំ ថាការបញ្ឈប់អ៉ីរ៉ង់ពីការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម គឺជាបន្ទាប់ក្រហមរបស់អាមេរិក

Posted By: RoogRog Robot | 19-May-2025 15:32:10

2025-05-19 03:26pm

(វ៉ាស៉ីនតោន)៖ លោក Steve Witkoff ដែលជាបេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា រាល់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ គឺត្រូវតែរួមបញ្ចូលនូវការឈប់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ ២០២៥។

លោក Witkoff បាននិយាយក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC ថា <<យើងមានបន្ទាត់ក្រហមមួយច្បាស់លាស់ ហើយនោះគឺជាការបញ្ឈប់តែម្តង យើងមិនអាចអនុញ្ញាតឱ្យសូម្បីតែ ១ភាគរយនៃសមត្ថភាពចម្រាញ់>>។ លោកបន្ថែមថា <<គ្រប់យ៉ាងចាប់ផ្តើមពីទស្សនៈនៃរដ្ឋបាល លោក ត្រាំ ការបន្តចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម នឹងនាំឱ្យមានអាវុធ ហើយយើងមិនអនុញ្ញាតឱ្យគ្រាប់បែកនុយក្លេអ៊ែរ លេចចេញជារូបរាងទេ>>។

គួរបញ្ជាក់ថា ការហាមប្រាមអ៉ីរ៉ង់ ពីការចម្រាញ់សាធារធាតុអ៊ុយរ៉ាញ៉ូម ជារឿងមួយដែលមិនអាចទៅរួច ត្បិតកន្លងមកទីក្រុងតេហេរ៉ង់ បានបញ្ជាក់ហើយថាលក្ខខណ្ឌនេះមិនគួរមានឡើយ ក្នុងកិច្ចចរចាស្តីពីកម្មវិធីរបស់ខ្លួន។ រដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Abbas Araqchi ចាត់ទុកការអត្ថាធិប្បាយរបស់ លោក Witkoff ថាអាចធ្វើឱ្យដំណើរការចរចាត្រូវបញ្ចប់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...