(ភ្នំពេញ)៖ ដោយមានការរាយការណ៍ពីឪពុកម្តាយថា កូនរបស់ខ្លួនញៀនថ្នាំនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១៖១០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដោយដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ផល មេសា អធិការរង លោកវរសេនីយ៍ទោ ស្វាយ បូរ៉ា អធិការរង
និងលោកនាយប៉ុស្តិ៍នគរបាលគីឡីម៉ែត្រលេខ៦ និង ច្រាំងចំរេះទី២ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់បានធ្វើការបង្ក្រាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្ទះកំពុងសាងសង់ស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាលទ្ធផលកម្លាំងបានឃាត់ខ្លួន ជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ប៉ាន់ ពៅពន្លក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ មិពិតប្រាកដ។ ក្នុងនោះ ធ្វើឲ្យកម្លាំងនគរបាល និងប្រជាការពាររងរបួសស្រាលចំនួន៤នាក់ និងម៉ូតូខូចខាតចំនួន៣គ្រឿង។
ជនសង្ស័យខាងលើ ត្រូវបានខាងសាលាខណ្ឌឬស្សីកែវបញ្ជូនទៅមណ្ឌលឱកាសខ្ញ៉ំ ដើម្បីបន្សាបគ្រឿងញៀន៕