អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយពលរដ្ឋ និងចុះពិនិត្យការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧គីឡូម៉ែត្រ នៅស្រុកប្រាសាទសំបូរ

Posted By: RoogRog Robot | 14-May-2025 10:58:27

2025-05-14 10:56am

(កំពង់ធំ)៖ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យ ការដ្ឋានស្ថាបនាខ្សែផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ៤,៧គីឡូម៉ែត្រ មានទីតាំងពីភូមិតាអោក តភ្ជាប់ទៅភូមិកំពីងតាគង់ ឃុំឈូក ប្រាសាទសំបូរ ដែលជាផ្នែកមួយនៃគម្រោងអាទិភាពរបស់សម្ដេចមហាបវរធិបតី ក្នុងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍ និងនៅតាមទីជនបទ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

លោក នួន ផារ័ត្ន ថ្លែងថាការសាងសង់ផ្លូវកៅស៊ូ DBST នេះ ពិតណាស់នឹងអាចសម្រួលដល់បងប្អូនអ្នកធ្វើដំណើរក្នុងមូលដ្ឋាន ជាពិសេសគឺការធ្វើដំណើររបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅមណ្ឌលសុខភាព និងដឹកជញ្ជូនកសិផលផ្សេងៗកាន់តែមានភាព ងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពជាងមុន។

លោកអភិបាលខេត្តបានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ ម្យ៉ាងវិញទៀត សូមចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

លោក នួន ផារ័ត្ន បានបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានដាក់ចេញកម្មវិធីគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រែក្លាយកសិកម្មផ្សងព្រេង ក្លាយទៅជាកសិកម្មទំនើប ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...