(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃចន្ទ ទី១២ ខែឧសភានេះថា អ៉ីស្រាអែល មិនបានយល់ព្រមចំពោះបទឈប់បាញ់ ឬដោះលែងអ្នកទោសជាមួយក្រុមហាម៉ាសទេ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការប្រកាសរបស់លោក Netanyahu បានធ្វេីឡេីងស្របពេលដែលក្រុមហាម៉ាសនិយាយថា នឹងដោះលែងចំណាប់ខ្មាំងម្នាក់ ដែលជាជនជាតិអាមេរិកដេីមកំណេីតអ៉ីស្រាអែលឈ្មោះ Edan Alexander។ លោក Netanyahu និយាយថា អ៉ីស្រាអែលអាចត្រឹមតែអនុញ្ញាតឱ្យ Alexander ឆ្លងកាត់ចេញពីតំបន់ដោយសុវត្ថិភាពប៉ុណ្ណោះ ហើយកងកម្លាំងនឹងបន្តធ្វេីតាមសេចក្តីការប្រកាសឱ្យជម្លៀសខ្លួននាពេលថ្មីៗនេះ ដើម្បីបង្កើនប្រតិបត្តិការនៅហ្កាហ្សា។ តាមការិយាល័យរបស់លោក Netanyahu ការចរចានៅតែបន្ត ដំណាលគ្នានឹងការប្រយុទ្ធខ្លាំងក្លា ដោយសម្ពាធយោធានឹងត្រូវបានប្រេីប្រាស់ ដេីម្បីបង្ខំឱ្យក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំងនៅសល់។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បាននិយាយថា ខ្លួនកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក ហើយយល់ព្រមដោះលែងចំណាប់ខ្មាំង Alexander ដោយក្រុមអ្នកសម្រុះសម្រួលអារ៉ាប់ កាតា និងអេហ្ស៉ីប ចាត់ទុកថាជាជំហានលើកទឹកចិត្តឆ្ពោះទៅរក ការវិលត្រឡប់មករកកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា៕