តំបន់ប្រតិបត្តិការសឹងរងរតនគិរី បដិសេធការចោទប្រកាន់តាមបណ្តាញសង្គមករណីផ្ទុះអាវុធ៥គ្រាប់ជាការគំរាមកំហែងប្រជាជន

Posted By: RoogRog Robot | 11-May-2025 15:56:32

2025-05-11 03:52pm

(រតនគិរី)៖ តំបន់ប្រតិបត្តិការសឹករងរតនគិរី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានចេញមកបំភ្លឺពីករណីផ្ទុះអាវុធ៥គ្រាប់ គោលបំណងដើម្បីហៅកម្លាំងជំនួយ ដែលមិនមែនជាការគំរាមកំហែងប្រជាពលរដ្ឋ ដូចការចោទប្រកាន់តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមមួយចំនួននោះទេ។ នេះបើយោងតាម លោកឧត្តមសេនីយ៍ត្រី មុយ សុផាត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងរតនគិរី ប្រាប់ភ្នាក់ងារព័ត៌មានFresh News។

សូមជម្រាបថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨៖៤៥នាទីព្រឹក នាពេលនោះ កម្លាំងការិយាល័យអភិវឌ្ឍន៍របស់តំបន់ប្រតិបត្តិការសឹករងរតនគិរី បានប្រទះឃើញប្រជាពលរដ្ឋចំនួន៣នាក់ និងកាឡេថងចំនួន២គ្រឿងកំពុងភ្ជួរដី លើដីស្រែរបស់អង្គភាពមានគំនូសប្លង់ត្រឹមត្រូវចេញដោយមន្ទីរសុរិយោដីខេត្តស្ថិតក្នុងភូមិកាបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ ភ្លាមនោះ កម្លាំងបានចុះទៅឃាត់មិនឲ្យភ្ជួរតទៅទៀត តែប្រជាពលរដ្ឋនៅតែបន្តភ្ជួរ ហើយប្រើពាក្យសំដីមិនសមរម្យ និងទាញម៉ារ៉ាវេន កាឡេថង ដេញវាយកម្លាំងយោធាការិយាល័យអភិវឌ្ឍន៍។

ដោយសារស្ថានភាពតានតឹង កម្លាំងយើង បានបាញ់ចំនួន៥គ្រាប់ ដើម្បីប្រកាសអាសន្នហៅកម្លាំងជំនួយជាសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ មិនបានគម្រាមកំហែងប្រជាពលរដ្ឋ ដូចការលើកឡើងតាមបណ្តាញសង្គមមួយចំនួនដោយមិនបានសាកសួរពីលោកជាមេបញ្ជាការអង្គភាពនោះទេ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...