(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវាប្រភេទ០៧១ លេខ៩៨៩ របស់កងទ័ពជើងទឹករំដោះប្រជាជនចិន បានចូលចតនៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព ដេីម្បីដឹកកម្លាំង និងសម្ភារៈ បរិក្ខាសិក ចូលរួមធ្វើសមយុទ្ធរួមគ្នាកម្ពុជា-ចិន នាគមាសឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។
ការអញ្ជេីញមកដល់នៅកំពង់ផែរាម របស់នាវលេខ ៩៨៩ កងទ័ពជើងទឹករំដោះប្រជាជនចិននាឱកាលនេះ ត្រូវបានទទួលស្វាគមន៍ យ៉ាងកក់ក្ដៅពីសំណាក់លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹតវិទ្យា នាយទីចាត់ការហ្វឹកហ្វឺន តំណាងនាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ព្រមទាំងនាយនាវីមូលដ្ឋាសមុទ្រ ចំនួន៧០រូប និងក្រុមការងារសម្របសម្រួល ដឹកនាំធ្វើសមយុទ្ធនាគមាស២០២៥ របស់កម្ពុជា។
ដោយឡែក ប្រតិភូចិនដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ LYU Guangkun ឧបការី នាយសេនាធិការ យោធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារ ដឹកនាំធ្វើសមយុទ្ធនាគមាសរបស់ភាគីចិន អមដោយ លោកវរនាវីឯក chen yue long មេបញ្ជាការនាវា និងលោកវរនាវីឯក jia jian rong មេបញ្ជាការនយោបាយ នាវា៩៨៩៕