និយ័តករបរធនបាលកិច្ច ផ្សព្វផ្សាយផលិតផលឥណទាន គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម នៅខេត្ដតាកែវ

Posted By: RoogRog Robot | 30-Apr-2025 16:21:06

2025-04-30 04:13pm

(តាកែវ)៖ និយ័តករបរធនបាលកិច្ច ដែលជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម សមាសភាគទី១ (ACSEP-PIU1) ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយផលិតផលឥណទានគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងការលើកកម្ពស់សុវត្ថិភាពកសិកម្ម។

សិក្ខាសាលា​នេះ ធ្វេីឡេីងក្រោមអធិបតីភាពរបស់ លោក ណី សាកល អគ្គនាយករងនៃនិយ័តករបរធនបាលកិច្ច តំណាងអង្គភាពអនុវត្តគម្រោង ACSEP-PIU1 និងលោក ទុយ សុភ័ក្រ្ក អភិបាលរងខេត្ត តំណាងអភិបាលខេត្តតាកែវ នៅសណ្ឋាគារអាលីស ខេត្តតាកែវ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីសាវតារ និងបច្ចុប្បន្នភាពនៃគម្រោង ACSEP ជាពិសេសគោលនយោបាយឥណទាន បែបបទ និងនីតិវិធីក្នុងការរៀបចំស្នើសុំឥណទាននៃគម្រោង ACSEP ដែលជាឥណទានមានលក្ខខណ្ឌអនុគ្រោះដល់សមាជិក-សមាជិកាសហគមន៍កសិករ និងសហគ្រាសកសិធុរកិច្ចមួយចំនួន ដែលមានបំណងស្វែងរកទុនគាំទ្រ និងពង្រីកផែនការអាជីវកម្មរបស់ខ្លួន។

កម្មវិធីនេះ មានការចូលរួមដោយ សមាជិក/សមាជិកា និងទីប្រឹក្សារបស់ ACSEP-PIU1, ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងក្រុមការងារមកពីស្ថាប័នហិរញ្ញវត្ថុដៃគូទាំងពីរ រួមមាន៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារស្ថាបនា៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...