ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ចេញសេចក្តីថ្លែងការណ៍រួមបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

Posted By: RoogRog Robot | 29-Jan-2025 07:55:31

2025-01-29 07:49am

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួម ស្ដីពី​ បច្ចុប្បន្នភាពនៃដំណើរការ ពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពី មីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា​ ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសហការរៀបចំសម្របសម្រួលកិច្ចសន្ទនាកម្រិតខ្ពស់ រវាងពហុភាគីពាក់ព័ន្ធលើកទី២ ស្ដីពី <<មីក្រូហិរញ្ញវត្ថុនៅកម្ពុជា>> ដើម្បីតាមដានវឌ្ឍនភាពសកម្មភាពអាទិភាពចំនួន២២ ដែលត្រូវបានអនុម័ត ក្នុងកិច្ចសន្ទនាកម្រិតខ្ពស់រវាងពហុភាគីពាក់ព័ន្ធលើកទី១ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងដំណើរការពិគ្រោះយោបល់ជាមួយពហុភាគីពាក់ព័ន្ធ ស្ដីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ដើម្បីឆ្លើយតបនឹងការព្រួយបារម្ភ ចំពោះកំណើនយ៉ាងឆាប់រហ័សនៃ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ និងភាពប្រទាក់ក្រឡាគ្នា ជាមួយបញ្ហាប្រឈមផ្សេងទៀត ដូចជាការជំពាក់បំណុលលើសលប់ជាដើម។

ការផ្ដួចផ្ដើមឱ្យមានដំណើរ ការពិគ្រោះយោបល់បានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណងសម្របសម្រួលឱ្យ មានការចូលរួមពិភាក្សាពីភាគីពាក់ព័ន្ធក្នុងន័យស្ថាបនា។

តាមសេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា ដើម្បីបង្កើតឱ្យមានការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមនានា និងកំណត់សកម្មភាពអាទិភាព និងការប្តេជ្ញាចិត្តជាក់លាក់ ដែលអាចជួយគាំទដល់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយបញ្ហាប្រឈម និងចាប់យកកាលានុវត្តភាពក្នុងការពង្រឹងវិស័យធនាគារនិងហិរញ្ញវត្ថុ៕

សូមអានសេចក្តីថ្លែងការណ៍រួម របស់ធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិទាំងស្រុង៖





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...