AI ថ្មីរបស់ចិន DeepSeek កំពុងវៃទន្ទ្រានទីផ្សារបញ្ញាសិប្បនិមិត្តអាមេរិក, ហេតុអ្វីបានជា DeepSeek ល្បីលឿនយ៉ាងនេះ?

Posted By: RoogRog Robot | 30-Jan-2025 06:48:56

2025-01-30 01:46pm

(បរទេស)៖ DeepSeek គឺជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្ត (AI) របស់ចិន ដែលថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់បច្ចេកវិទ្យា AI ប្រកបដោយភាពច្នៃប្រឌិត ជាពិសេសកម្មវិធី chatbot របស់ខ្លួន ដែលស្ទើតែវៃផ្ដួល ChatGPT របស់ក្រុមហ៊ុនអាមេរិក OpenAI បាន។ ក្រុមហ៊ុនមួយនេះត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ ២០២៣ ដោយលោក Liang Wenfeng នៅទីក្រុង Hangzhou ខេត្ត Zhejiang និងអាចដំណើរការបានដោយមានគាំទ្រពីមូលនិធិការពារហានិភ័យខ្ពស់ ដែលមានឈ្មោះថា High-Flyer ដែលលោក Liang ជាសហស្ថាបនិក។

អ្វីដែលគួរឱ្យកត់សម្គាល់សម្រាប់ chatbot របស់ក្រុមហ៊ុនមួយនេះគឺ វាបានពង្រីកខ្លួន និងទទួលបានការគាំទ្រយ៉ាងឆាប់រហ័សបំផុត នៅក្នុងបច្ចេកវិទ្យា AI បន្ទាប់ពីដាក់ឱ្យដំណើរការ chatbot របស់ខ្លួននៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ ដែលបានក្លាយជាកម្មវិធីទូរសព្ទឥតគិតថ្លៃ មានការទាញយកច្រើនបំផុតយ៉ាងឆាប់រហ័សនៅលើ iOS App Store នៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ chatbot ថ្មីមួយដែលមានឈ្មោះថា <> ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយរឿងដែលនឹកស្មានមិនដល់នោះគឺ វាបានក្លាយជាប់ចំណាត់ថ្នាក់ជា chatbot កំពូលដែលមានការគាំទ្រ និងប្រើប្រាស់ច្រើនជាងគេបំផុត ពោលគឺផ្ដួលគូប្រជែងផ្សេងៗឱ្យដួលស្ទើគ្មានសល់។

ហេតុអ្វីបានជា DeepSeek ល្បីលឿនយ៉ាងនេះ?

យោងតាមការស្រាវជ្រាវបានបង្ហាញឱ្យដឹងថា DeepSeek មានដំណើរការល្អជាង chatbot របស់ក្រុមហ៊ុនផ្សេង ជាពិសេសគឺ ChatGPT។ DeepSeek-R1 មិនត្រឹមតែដំណើរការល្អ និងមានការវិភាគ វាយតម្លៃខ្ពស់ជាងគេប៉ុណ្ណោះទេ វាគឺពូកែ និងមានសមត្ថភាពនៅក្នុងការដោះស្រាយកិច្ចការស្មុគ្រស្មាញដូចជា គណិតវិទ្យា និងការសរសេរកូដកម្មវិធី (Programming) ដែល chatbot ដទៃមិនអាចធ្វើការ។

ក្រៅពីឥតគិតថ្លៃហើយនោះ វាគឺអនុញ្ញាតឱ្យអ្នកអភិវឌ្ឍន៍ (Developer) ចូលប្រើ និងកែប្រែកូដមូលដ្ឋាន។ មួយវិញទៀតគឺវាត្រូវបានបង្កើតឡើងជាមួយនឹងបច្ចេកទេសខ្ពស់ ដែលមានឈ្មោះថា Multi-head Latent Attention និង DualPipe ដែលផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើអាចដំណើរការបានដោយរលូន បើទោះបីជា Hardware របស់ពួកគេមិនសូវជឿនលឿន ឬទំនើបក៏ដោយ។

ខ្ទង់នៃការចំណាយលើការបង្កើតបច្ចេកវិទ្យានេះឡើង ត្រូវបានគេប៉ាន់ប្រមាណថា មានត្រឹមតែ ៦លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺតិចបំផុត បើធៀបនឹង ChatGPT របស់អាមេរិក ដែលមានរហូតដល់រយពាន់លានដុល្លារអាមេរិក។ ចំណុចមួយទៀតដែល DeepSeek បានជោគជ័យលឿនយ៉ាងនេះគឺដោយសារតែ DeepSeek ប្រើប្រាស់យុទ្ធសាស្ត្រ <>។ ស្របទៅនឹងយុទ្ធសាស្ត្រទូលំទូលាយរបស់ចិន ដើម្បីបង្កើនភាពជឿជាក់លើខ្លួនឯងផ្នែកបច្ចេកវិទ្យា ចំពេលមានសម្ពាធភូមិសាស្ត្រនយោបាយ។

សរុបជារួមមក មូលហេតុចម្បងដែល DeepSeek ជោគជ័យបានលឿនគឺដំណើរការល្អ អាចដោះស្រាយបញ្ហាស្មុគ្រស្មាញ ឥតគិតថ្លៃ បើកចំហរ ការចំណាយដើមទុនទាបបំផុត និងប្រើប្រាស់យុទ្ធសាស្ត្រជឿជាក់លើខ្លួនឯងផ្នែកបច្ចេកវិទ្យា មិនពឹងផ្នែកបច្ចេកវិទ្យាបរទេស។

វត្តមាន DeepSeek នេះពេលនេះ វាមិនមែនជារឿងចៃដន្យនោះទេ លោក Liang Wenfeng ដែលជាអ្នកបង្កើតវាគឺជាមនុស្សដែលចូលចិត្តបច្ចេកវិទ្យា AI បំផុត។ លោកបានបង្កើតមូលនិធិការពារហានិភ័យខ្ពស់ ដែលមានឈ្មោះថា High-Flyer គឺផ្តោតលើការអភិវឌ្ឍន៍ និងប្រើប្រាស់ក្បួនដោះស្រាយការជួញដូរ ដោយប្រើ AI ស្ទើរតែទាំងស្រុងរហូតដល់លោកបានប្រើប្រាស់ នូវវិធីសាស្ត្រនេះ ទៅបង្កើត DeepSeek ឡើង ហើយក៏មានអ្នកវិនិយោគលាក់មុខនៅពីក្រោយក្នុងការជ្រោមជ្រែងវាផងដែរ។

នៅពាក់កណ្ដាលឆ្នាំ២០២៤ DeepSeek ត្រូវបានគេស្គាល់ថា ជាកំពូលអ្នកលេងមួយនៅក្នុងពិភពបច្ចេកវិទ្យា AI ក្នុងប្រទេសចិន។ វាត្រូវបានគេដាក់ឈ្មោះឱ្យថា <>។ DeepSeek បានកំណត់គោលដៅរបស់ខ្លួនគឺផ្ដោតសំខាន់ លើការស្រាវជ្រាវ ជាពិសេសគឺស្វែងរកដំណោះស្រាយដែលជាកង្វល់ និងមិនទាន់មាននរណាអាចធ្វើបាន។

គួរបញ្ជាក់ផងដែរថា គិតត្រឹមដើមឆ្នាំ ២០២៥នេះ DeepSeek ត្រូវបានគេប៉ាន់ប្រមាណថា មានអ្នកប្រើប្រាស់ចន្លោះពី ៥ ទៅ ៦លាននាក់នៅជុំវិញពិភពលោក ក្នុងនោះមានប្រមាណជា ២,៦លាននាក់បានទាញយកកម្មវិធី DeepSeek ប្រើនៅលើទូរសព្ទដៃ។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺជាប្រទេសដែលមានតួលេខនៃអ្នកប្រើ DeepSeek ច្រើនជាងគេបំផុត ហើយអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺជាង ៨០ភាគរយនៃការទាញយកកម្មវិធី DeepSeek សម្រាប់ទូរសព្ទគឺទើបតែ ៧ថ្ងៃចុងក្រោយនេះបំផុត៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...