ក្រុមដឹកជញ្ជូនម្ហូប E-Gets ត្រូវនគរបាលខេត្តព្រះសីហនុចាប់ខ្លួន៤នាក់ ពាក់ព័ន្ធករណីវាយរថយន្ដជនជាតិចិន ដែលបង្កគ្រោះថ្នាក់ហើយរត់គេច

Posted By: RoogRog Robot | 26-Jan-2025 11:18:04

2025-01-26 11:13am

(ព្រះសីហនុ)៖ ក្រុមអ្នកដឹកជញ្ជូនម្ហូបអាហាររបស់ក្រុមហ៊ុន E-Gets ចំនួន៤នាក់ ក្នុងចំណោមបក្ខពួកជាច្រើនទៀត ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនពាក់ព័ន្ធករណីព្រួតវាយរថយន្ដជនជាតិចិន ដែលបង្កគ្រោះថ្នាក់បុកជាមួយរថយន្ដ២គ្រឿងទៀត តែរត់គេចមិនឈប់ដោះស្រាយ។

កាលពីវេលាម៉ោង៣ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ មានហេតុការណ៍យ៉ាងអណាធិបតេយ្យមួយកើតឡើង ដោយជនជាតិចិនម្នាក់ត្រូវបានក្រុមអ្នកដឹកជញ្ជូនក្រុមហ៊ុន E-Gets ដេញតាមវាយរថយន្ដ និងខ្លួនប្រាណបណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារតែជនជាតិចិននោះ បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេច។

រំលងបានប៉ុន្មានម៉ោងក្រោយ ពោលនៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនយុវជនចំនួន៤នាក់ ដើម្បីយកមកធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ចំពោះអត្តសញ្ញាណក្រុមយុវជនដែលជាអ្នកដឹកម្ហូបនោះ មិនទាន់ត្រូវបានសមត្ថកិច្ចបង្ហាញឲ្យដឹងនៅឡើយទេ។

យ៉ាងណាមិញ នេះជាហេតុការណ៍មួយដែលមិនគួរកើតឡើងបែបនេះឡើយ ពោលប្រសិនបើក្រុមអ្នកដឹកជញ្ជូននោះឃើញគ្រោះថ្នាក់ ហើយជនបង្ករត់គេចនៅពេលដេញតាមទាន់ គួរណាស់តែរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះអន្ដរាគមន៍ ព្រោះការប្រើហិង្សាបែបនេះគឺនាំឲ្យខ្លួនឯងជាប់ពាក់ព័ន្ធជាមួយបទល្មើសទៅវិញទេ៕












News Source: freshnewsasia.com
LATEST NEWS
[ភាគ ៨៩] ដំរីងាប់ កុំយកចង្អេរមកបាំង
MORE NEWS CLICK HERE...