អគ្គនាយក ARDB ដឹកនាំក្រុមការងារចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ការប្រមូលទិញស្រូវនៅតាមរោងម៉ាស៊ីនកិនស្រូវ ៦ទីតាំង

Posted By: RoogRog Robot | 24-Jan-2025 14:34:41

2025-01-24 02:28pm

(បាត់ដំបង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងសហការី

នាថ្ងៃទី២៣ -២៤ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យមើលការប្រើប្រាស់ហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល សម្រាប់ការប្រមូលទិញស្រូវនៅតាមរោងម៉ាស៊ីនកិនស្រូវចំនួន ៦កន្លែង ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

រោងម៉ាស៊ីនចំនួន៣ ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំមាន៖ រោងម៉ាស៊ីនកិនស្រូវ សេក មាស, ក្រុមហ៊ុន Amru Rice, រោងម៉ាស៊ីនកិនស្រូវ ១៦៨៨។ រោងម៉ាស៊ីនចំនួន៣ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យមានដូចជា៖ រោងម៉ាស៊ីនកិនស្រូវ ឆាយ គឹមទឹង, រោងម៉ាស៊ីកិនស្រូវ ស៊ីវ ឡាយ និងរោងម៉ាស៊ីនកិនស្រូវ ឡាយ សែ ។

ឆ្លៀតក្នុងឱកាសនេះ លោកបណ្ឌិត បន្តជំរុញឱ្យរោងម៉ាស៊ីន បន្តខិតខំប្រមូលទិញស្រូវពីកសិករឱ្យអស់ពីលទ្ធភាព ក្នុងរដូវកំពុងប្រមូលផលនេះ។ ជាមួយគ្នានេះលោកបណ្ឌិតក៏បានបញ្ជាក់បន្ថែមថា ក្នុងករណី រោងម៉ាស៊ីនមានតម្រូវការឥណទាន សម្រាប់ការប្រមូលទិញស្រូវ អាចធ្វើការទាក់ទងមកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្មបានផងដែរ៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...