(កោះកុង)៖ លោក ហាក់ ឡេង អភិបាលរងខេត្តកោះកុង និងជាក្រុមលេខាធិការដ្ឋាននៃក្រុមការងារបង្ក្រាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មានការចូលរួមពីអាជ្ញាធរស្រុក អធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានធ្វើការអបរំដល់ក្មេងទំនើងចំនួន៩រូប ដែលបានធ្វើការបង្ហោះម៉ូតលើស្ពានកោះកុងដែលបង្កហានិភ័យដល់សាធារណជន ដែលធ្វើចរាចឆ្លងកាត់នាពេរាត្រី ដែលក្មេងទំនើងទាំង៩ បានបង្កឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ។
លោក ហាក់ ឡេង អភិបាលរងខេត្ត បានឲ្យដឹងថា លោកបានដាក់បទបញ្ជាឲ្យសមត្ថកិច្ចស៉ើបសង្កេតស្រាវជាវជាបន្ទាន់ដើម្បីស្វែងរកក្មេងទំនើងនោះ ធ្វើការអបរំណែនាំ និងអញ្ជើញអាព្យាបាលធ្វើកិច្ចសន្យាអបរំដល់កូនចៅ និងឲ្យវិលត្រឡប់ទៅជួបជុំគ្រួសារវិញ។
លោក ហាក់ ឡេង បានផ្តាំផ្ញើដល់ប្អូនៗកូនក្មួយត្រូវផ្តោតសំខាន់ទៅការសិក្សា ពីព្រោះប្អូនៗក្មួយៗគឺជាទំពាំងស្នងប្ញស្សីត្រូវចេះបង្កើនធនធានមនុស្សទើបស្រសើរ មិនមែនទំពាំងស្អុយទេ៕