(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានច្រានចោលការចោទប្រកាន់តាមបណ្តាញសង្គមដែលចោទលោកជាប់ពាក់ព័ន្ធក្រុមកម្ចីអនឡាញ។ លោកឧត្តមសេនីយ៍ត្រីស្នងការរង បានប្រាប់ទៅជនរងគ្រោះនៅក្នុងករណីកម្ចីអនឡាញទាំងនេះ មកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្ត។
ការចេញមកប្រកាសច្រានចោលនេះ បានធ្វើឡើងក្រោយមានហ្វេសប៊ុកផេកឈ្មោះ <<កម្ចីអនឡាញឯកជន>> បានបង្ហោះដោយដាក់ឈ្មោះ <
លោកឧត្តមសេនីយ៍ត្រី ស៊ីធឿន តុលា នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកមិនពាក់ពន្ធ័ការចោទប្រកាន់របស់ Face book Page ខាងលើនេះទេ។
លោកបានបន្ថែមទៀតថា <<ខ្ញុំបាទ បម្រើការងារជានគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ។ បងប្អូនអាចដាក់ពាក្យបណ្ដឹងនៅកន្លែងធ្វើការរបស់ខ្ញុំបាទគ្រប់ពេលបាន។ សូមអរគុណ>>៕