ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី រៀបចំពិធីមិទ្ធីញអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា, មហាជនជាង១០០០នាក់បានចូលរួម

Posted By: RoogRog Robot | 07-Jan-2025 21:12:20

2025-01-07 09:09pm

(មណ្ឌលគិរី)៖ លោក ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ចូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី, លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និង ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំ អភិបាលរងខេត្ត, ប្រធានមន្ទីរ អង្គភាព កម្លាំងសមត្ថកិច្ច, អភិបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ និងសមាជិក គណបក្សប្រជាជនខេត្ត រៀបចំពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។

ពិធីនេះមានការចូលរួមពីមហាជនប្រមាណជាង១០០០នាក់ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

នាឱកាសនោះដែរលោក ថង សាវុន អភិបាលខេត្ត បានឡើងអានសុន្ទរកថា របស់សុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅជូនអង្គមីទ្ទិញគម្រប់ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឱ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការកាប់សម្លាប់ នៃរបបដ៏សាហាវយង់ឃ្នងនេះ ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

លោកអភិបាលខេត្តបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ ដែលជាឆ្នាំដំបូង នៃរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ខ្លួន។

បើតាមលោក ឈួន វិន បានថ្លែងថា ដើម្បីឱ្យកាន់តែមានការគាំទ្រពីមន្ត្រីនិងសកម្មជន ក៏ដូចជាប្រជាពលរដ្ឋខេត្តមណ្ឌលគិរីទាំងអស់ ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងការបំពេញកិច្ចការងាររបស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្ត លះបង់គ្រប់ពេលវេលាបម្រើប្រជាពលរដ្ឋដោយឥតរើសអើង។

លោកក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមពង្រឹងធ្លុងមហាសាមគ្គីជាតិ បន្តការពារសន្តិភាព និងចូលរួមសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗច្រើនថែមទៀតក្នុងឆ្នាំ២០២៥នេះ។

លោក ទុំ សុខជា តំណាងឱ្យប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី មានជំនឿទុកចិត្តចំពោះការខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធាបន្ថែមទៀត៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...