លទ្ធផលជំរឿនលើកទី១ សត្វក្រៀល ១២៣ក្បាល ត្រូវកត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា

Posted By: RoogRog Robot | 07-Jan-2025 17:18:59

2025-01-07 05:12pm

(ភ្នំពេញ)៖ រដូវកាលនៃការធ្វើជំរឿនសត្វក្រៀលទទូទាំងប្រទេសកម្ពុជា បានចូលមកដល់ហើយនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥នេះ កាលបរិច្ឆេទនៃការធ្វើជំរឿនបានព្រមព្រាងធ្វើឡើងនៅចុងខែនីមួយៗ ចាប់ពីខែធ្នូ ដល់ខែឧសភាជារៀងរាល់ឆ្នាំ។

នៅចុងខែធ្នូថ្ងៃទី៣០ និង៣១ ឆ្នាំ២០២៤ថ្មីៗនេះ ជាកាលបរិច្ឆេទនៃការធ្វើជំរឿនលើកដំបូងនៃរដូវកាលថ្មី ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដែលបានកាន់ការងារនៅតាមទីតាំងដែលមានវត្តមានសត្វក្រៀលទូទាំងប្រទេស ដែលមានមន្រ្តីសហការក្រសួងបរិស្ថាន និងអង្គការដៃគូរួមមានអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC), អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), និងអង្គការមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) បានសហការគ្នាក្នុងការធ្វើជំរឿនតាមកាលបរិច្ឆេទដែលបានកំណត់។

លទ្ធផលជំរឿនលើកទី១ ទទួលបាន ១២៣ក្បាល កត់ត្រាមកពីតំបន់ផ្សេងគ្នាទូទាំងប្រទេសកម្ពុជា៖ តំបន់ការពារទេសភាពអន្លង់ព្រីង កត់ត្រាបានចំនួន០៨ក្បាល, តំបន់ការពារទេសភាពបឹងព្រែកល្ពៅ កត់ត្រាបាន៤៤ក្បាល, ដែនជម្រកសត្វព្រៃលំផាត់ កត់ត្រាបានចំនួន២២ក្បាល, ដែនជម្រកសត្វព្រៃឆែប និងព្រៃព្រះរការ កត់ត្រាបានចំនួន១៣ក្បាល, តំបន់ការពារទេសភាពវាលទំនាបខាងជើងបឹងទន្លេសាបកត់ត្រាបានចំនួន៣០ក្បាល, តំបន់សត្វស្លាបពិសេសសេសានកត់ត្រាបានចំនួន០៣ក្បាល និងប៉ែកខាងស្រែអំបិល ក៏បានកត់ត្រាបានចំនួន០៣ក្បាលផងដែរ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...