ស្ដ្រីម្នាក់ និងកូនប្រុស បង្ហោះសារប្រើពាក្យសម្ដីមិនសមរម្យលើនគរបាលចរាចរណ៍ ដែលផាកពិន័យដោយសារស្រវឹង ដឹងខ្លួនខុស និងសុំទោសជាសាធារណៈ (Video inside)

Posted By: RoogRog Robot | 04-Jan-2025 16:48:29

2025-01-04 04:47pm

(ភ្នំពេញ)៖ ស្ដ្រីម្នាក់ប្រើប្រាស់ Facebook ឈ្មោះ Je Roth និង TikTok ឈ្មោះ Srey Roth រួមជាមួយកូនប្រុស ដែលបង្ហោះសារប្រើពាក្យសម្ដីមិនសមរម្យលើនគរបាលចរាចរណ៍នៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយសារតែខឹងព្រោះផាកពិន័យកូនខ្លួនបើកម៉ូតូក្រោមឥទ្ធិពលជាតិស្រវឹង ទទួលស្គាល់កំហុស និងសុំទោសទៅកាន់សមត្ថកិច្ចជាសាធារណៈ។

ស្ដ្រីរូបនេះ បាននិយាយចោទប្រកាន់ សមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមន នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ចុះត្រួតពិនិត្យជាតិស្រវឹង ដោយខឹងសមត្ថកិច្ចផាកពិន័យកូនប្រុសគាត់២៥ម៉ឺនរៀលបើកបរម៉ូតូក្រោមឥទ្ធិពលជាតិស្រវឹង ពេលនេះគាត់បានទទួលស្គាល់កំហុសរបស់គាត់ និងទទួលការផាកពិន័យចំនួន ២៥ម៉ឺនរៀល ហើយក៏ចេញមកបកស្រាយនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និងធ្វើការសុំទោសជាសាធារណៈ ចំពោះការនិយាយមិនសមរម្យមកលើសមត្ថកិច្ច និងផ្ដល់ភាពស្អាតស្អំជូនសមត្ថកិច្ច ដោយសារគាត់ខឹងខ្លាំងពេក ព្រមធ្វើកិច្ចសន្យា។

ចំពោះមុខសមត្ថកិច្ច និងលុបវីដេអូរបស់គាត់ចេញ និងសំណូមពរដល់ពលរដ្ឋនៅក្នុងបណ្តាញសង្គមមេត្តាកុំយកវីដេអូរបស់គាត់ដែលបានធ្វើវីដេអូនិយាយនៅក្នុងបណ្ដាញសង្គម Facebook និង TikTok ទៅផ្សព្វផ្សាយបន្ត ដែរធ្វើឲ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...