លោកបណ្ឌិត ប្រាក់ សម្ផស្ស៖ អ៊ុយក្រែន នឹងប្រឈមបញ្ហាជាច្រើន ក្រោយសង្រ្គាមត្រូវបិទបញ្ចប់ ក្នុងនោះប៉ះពាល់ខ្លាំងជាងគេ គឺបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋ

Posted By: RoogRog Robot | 06-Jan-2025 17:31:26

2025-01-06 05:26pm

(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាក់ សម្ផស្ស អ្នកតាមដាននយោបាយអន្តរជាតិ បានលើកឡើង បើសិនជាសង្រ្គាមនៅអ៊ុយក្រែនត្រូវបញ្ចប់មែន ផលលំបាកដែលអ៊ុយក្រែនជួបប្រទះមិនត្រឹមតែអាចបាត់បង់ទឹកដីបន្ថែម និងសេដ្ឋកិច្ចត្រូវខូចខ្ទេចខ្ទាំប៉ុណ្ណោះទេ ប៉ុន្តែបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋក៏ទាមទាការដោះស្រាយរយៈពេលវែងដែរ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត ប្រាក់ សម្ផស្ស ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គេនៅមិនទាន់មានព័ត៌មានច្បាស់លាស់នូវឡើយទេ ថានឹងមានការដោះដូរ ឬព្រមព្រៀងគ្នាបែបណា ប៉ុន្តែមកទល់ពេលនេះភាគីទាំងនៅតែមានលក្ខខណ្ឌរាងៗខ្លួននៅឡើយជុំវិញវិញកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ខណៈការវាយប្រហារគ្នានៅតែបន្ត។

យ៉ាងណាមិញបើសិនជាមានការបញ្ចប់សង្រ្គាម ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអាចងាយក្នុងការកសាងឡើងវិញ បើសិនជាមានជំនួយ និងមានការតាំងចិត្តខ្ពស់ពីសំណាក់រដ្ឋាភិបាល ប៉ុន្តែបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ប្រហែលជាមិនងាយនឹងបានធូរស្រាលឡើយ ដែលទាមទារឱ្យមានការចំណាយពេលវែង ដើម្បីព្យាបាល។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...