(ភ្នំពេញ)៖ យុវជន ឈាង ឬទ្ធី ដែលធ្លាប់ជាប់ឃុំខ្លួន ដោយសារចូលរួមក្នុងសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលរបស់ជនបរទេសឈ្មោះ អាឡិច ពេលនេះបានចេញវីដេអូថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រោយទទួលបានការអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន។
យុវជនរូបនេះ បានចេញមុខបកអាក្រាតអំពីល្បិចកលរបស់ជនបរទេសឈ្មោះ អាឡិច ដែលមានគំនិតចង់ផ្តួលរំលំរាជរដ្ឋាភិបាល ហើយបានអំពាវនាវដល់មិត្តភក្តិ និងក្រុមនានា ឱ្យឈប់យកឈ្មោះ និងរូបរបស់ខ្លួន ទៅបង្ហោះដើម្បីកេងចំណេញនយោបាយតទៅទៀត។
សូមបញ្ជាក់ថា លោក ឈាង ឬទ្ធី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីល្ងាច ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ បន្ទាប់ពីរូបគាត់បានសហការជាមួយមន្ត្រីយុត្តិធម៌ដើម្បីសារភាពទោសកំហុស ដែលរូបគាត់បានជាប់ពាក់ព័ន្ធជាមួយចលនាដែលដឹកនាំដោយជនបរទេស ដែលពួកគេមានទិសដៅចង់ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា៕
ខាងក្រោមនេះជាវីដេអូរបស់ យុវជន ឈាង ឬទ្ធី៖