មន្ដ្រីជាន់ខ្ពស់កិច្ចការនារី៖ ប្រជាពលរដ្ឋទូទៅ ជាពិសេសស្ដ្រី ត្រូវមានចំណេះដឹងជាមូលដ្ឋានចំនួន៣ ដើម្បីអភិវឌ្ឍន៍ខ្លួន (Video inside)

Posted By: RoogRog Robot | 18-Oct-2024 14:30:37

2024-10-18 02:26pm

(ភ្នំពេញ)៖ លោក ថេ ឈុន ហាក់ អគ្គនាយក នៃ ការ អភិវឌ្ឍ សេដ្ឋកិច្ច នៃ ក្រសួង កិច្ច ការ នារី បានបង្ហាញពីគន្លឹះក្នុងការអភិវឌ្ឍន៍ខ្លួន ដោយក្នុងនោះមានចំណេះដឹងមូលដ្ឋានចំនួន៣ ដែលនឹងជួយដល់ប្រជាពលរដ្ឋ ពិសេសស្រ្ដីក្នុងការអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងក្លា និងជោគជ័យ។

ការលើកឡើងរបស់លោក ថេ ឈុន ហាក់ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី <<ការ លើក កម្ពស់ ចំណេះដឹង ហិរញ្ញវត្ថុឌីជីថល សម្រាប់ សហគ្រិនស្រ្តី>>។

លោកបានលើកឡើងថា អ្វីដែលកំពុងធ្វើនាពេលបច្ចុប្បននេះ គឺផ្ដោតលើចំណេះដឹងមូលដ្ឋាន ដែលជាខឿនមួយសម្រាប់ពលរដ្ឋគ្រប់ៗគ្នា ដែលមិនផ្ដោតសំខាន់លើអ្នករកស៊ី ឬអាជីវករឡើយ សូម្បីតែរូបលោកផ្ទាល់ជាអ្នកធ្វើការងាររដ្ឋក៏ត្រូវតែចេះ និងផ្ដល់នូវចំណេះដឹងមូលដ្ឋានចំនួន ៣រួមមមាន៖

១៖ ផ្នត់គំនិតអាជីវកម្ម ចំណុចនេះសំខាន់ណា ដូច្នេះពលរដ្ឋគ្រប់រូបត្រូវដឹង និងចេះ មិនត្រូវគិតថា ទាល់តែយើងជាអ្នករស៊ីទើបមានផ្នតគំនិតនេះឡើយ ព្រោះផ្នត់គំនិតនេះជួយច្រើន។

២៖ ចំណេះដឹងឌីជីថល ជាចំណេះដឹងមូលដ្ឋាន ដោយចេះប្រើប្រាស់ឌីជីថល លើការប្រើប្រាស់ធម្មតា។

៣៖ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ចំនុចនេះជាចំណុចសំខាន់ផងដែរ ព្រោះការចេះនូវចំណេះដឹងនេះ នឹងជួយដល់យើងក្នុងការរកចំណូល ចាយវាយសន្សំសំចៃជាដើម។

លោកបានបញ្ជាក់បន្ថែមថា <<គ្រប់ពលរដ្ឋទាំងអស់ពិសេសក្មេងស្រី និងស្រ្ដី ពេលណាដែលមានចំណេះដឹង ៣ខាងលើនេះ មិនបញ្ជាក់ថា ពួកគាត់ធ្វើការងារអ្វី និងនៅទីណាទេ គាត់អាចយកចំណុចទាំង៣ខាងលើ ទៅបណ្ដុះនូវសក្ដានុពលរបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាជាមុន>>៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...