មន្ដ្រីជាន់ខ្ពស់កិច្ចការនារី៖ ភាពលេចធ្លោរបស់ស្ត្រីក្នុងសង្គម និងជោគជ័យលើមុខជំនួញ នឹងជំរុញ​នូវការលុបបំបាត់ផ្នត់គំនិត «ស្ដ្រីបង្វិលចង្ក្រានមិនជុំ» (Video inside)

Posted By: RoogRog Robot | 18-Oct-2024 14:19:05

2024-10-18 02:15pm

​(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានលើកឡើងថា លេចធ្លោរបស់ស្ត្រីក្នុងសង្គម និងជោគជ័យក្នុងការធ្វើជំនួញផ្សេងៗ ​​​នឹងធ្វើការផ្លាស់ប្តូរផ្គត់គំនិតរបស់ស្រ្តីមួយចំនួន ដែលយល់ថា <<ស្ដ្រីបង្វិលចង្ក្រានមិនជុំ>> ហើយជំរុញឱ្យពួកគេ​ហ៊ានចាប់ផ្តើម ឬស្វែងរកពីការធ្វើអាជីវកម្ម។

លោកបានលើកឡើងថា ការផ្លាស់ប្តូរ​ការគិតរបស់ស្រ្តីមួយចំនួន ដែលយល់ថា <<ស្ដ្រីបង្វិលចង្ក្រានមិនជុំ>> និង <<យកកូនផ្ញើចិន>> ឱ្យហ៊ានចេះផ្តើមធ្វើអាជីវកម្ម គឺផ្សព្វផ្សាយនូវភាពលេចធ្លោរបស់ស្ត្រីក្នុងសង្គម ហេតុដូច្នេះហើយ បានជាក្រសួងកិច្ចការនារី ​សហការជាមួយក្រសួងផ្សេងៗ បង្កើនការផ្សព្វផ្សាយពីគម្រូភាព​របស់ស្រ្តីណាម្នាក់មានភាពលេចធ្លោ ក្នុងការធ្វើជំនួញ ឬមានចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុ។

ព្រមជាមួយនឹងការផ្សព្វផ្សាយនេះ ក្រសួងក៏ព្យាយាមបណ្តុះភាពជាសហគ្រិនដល់ស្រ្តីផ្សេងទៀតឱ្យបានច្រើន និងចាប់ផ្តើមចងក្រង ​ហើយឱ្យពួកគេ ចែករំលែកបទពិសោធន៍របស់ខ្លួន ទៅកាន់ស្រ្តីផ្សេងទៀត​ ថាតើផ្តល់ពិសោធន៍ទាំងនោះ ស្រ្តីអាចយកមកអភិវឌ្ឍន៍ខ្លួន និងប្រើប្រាស់សក្តានុពលរបស់ខ្លួន ក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ ដើម្បីភាព​រីកចម្រើនរបស់គ្រួសារបានកម្រិតណា។

លោក ថេ ឈុនហាក់ លើកឡើងបែបនេះធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS:​ ពិភាក្សា ស្តីពី <<ការ​លើក​កម្ពស់​ចំណេះ​ដឹងហិរញ្ញវត្ថុ​ឌីជីថល សម្រាប់​សហគ្រិនស្រ្តី>>៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ ​លោក ថេ ឈុនហាក់៖






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...