អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖ ក្មេងទំនើង ៣២នាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៦ ​ខែកក្កដា ម្សិលមិញ

Posted By: RoogRog Robot | 27-Jul-2024 09:54:27

2024-07-27 09:48am

(ភ្នំពេញ)៖ យ៉ាងហោចណាស់មានក្មេងទំនើង ៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៤ម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៤​នេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមក្មេងទំនើងទាំង ៣២នាក់នោះ មាននៅ​ភ្នំពេញ​ ៣នាក់​ ព្រះសីហនុ​ ២៤នាក់​ សៀមរាប​ ៥នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបក្មេងទំនើង និងបម្រើប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួនផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...