លោក ម៉ឹង ពន្លក នាំយកថវិកា២៥,០០០ដុល្លារ មកប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ សម្រួលទៅលើការងារផ្សេងៗរបស់មន្ទីរពេទ្យ

Posted By: RoogRog Robot | 27-Apr-2024 23:01:31

2024-04-27 09:59pm

(សៀមរាប)៖ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងជាស្ថាបនិកនៃកម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ បានដឹកនាំសមាជិក សមាជិកា រួមទាំងសប្បុរសជននានាក្នុង និងក្រៅប្រទេស ព្រមទាំងតំណាងក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភក្នុងកម្មវិធី នាំយកថវិកាសរុបចំនួន ២៥,០០០ដុល្លារសហរដ្ឋអាមេរិក យកមកប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការរួមចំណែក និងជួយសម្រួលទៅលើការងារផ្សេងៗរបស់មន្ទីរពេទ្យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។

សូមបញ្ចាក់ថា កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៍រវាងសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ដែលមានកីឡាករចូលរួមប្រមាណ ១០០នាក់ និងមានការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន០៣រួមមាន៖ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក្រុមហ៊ុន ជីប ម៉ុង លែន និងក្លឹបវាយកូនហ្គោលហ្រ្គេន ភ្នំពេញ។ បន្ថែមពីនោះ ក៏មានការសហឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនចំនួន១២ (ដូចមានភ្ជាប់ក្នុងរូបភាព) និងពីសំណាក់សាខានៃ សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមបណ្តាសាខាខេត្តផងដែរ។

ជំនួសមុខឲ្យមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកមន្ទីរពេទ្យកុមារអង្គរ បានថ្លែងអំណរគុណចំពោះសមាគម ម្ចាស់ក្រុមហ៊ុនដែលបានចូលរួមឧបត្ថម្ភកម្មវិធី ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...