លោក ត្រាំង លី ថ្វាយសារថ្លែងអំណរគុណព្រះមហាក្សត្រ ក្រោយត្រូវបានតែងតាំងជា ប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ដ្រី

Posted By: RoogRog Robot | 27-Apr-2024 20:53:36

2024-04-27 07:49pm

(ភ្នំពេញ)៖ លោក ត្រាំង លី បានថ្វាយសារលិខិតថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្រោយទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងលោកជា ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ដ្រី។

លោក ត្រាំង លី បានរៀបរាប់យ៉ាងដូច្នេះថា <<ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ថ្លែងអំណរព្រះគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព សក្ការផងខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងទូលព្រះបង្គំជាខ្ញុំជាទីប្រឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី>>។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាត ធ្វើអភិវន្ទនកិច្ចថ្វាយព្រះ រាជសព្ទសាធុការពរបវរមហាប្រសើរ និងសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឫទ្ធិបុណ្យបារមីថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតារក្សាព្រះមហាស្វេត និងវត្ថុស័ក្តិសិទ្ធិ ក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី គ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង សូមទ្រង់សមប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...