សម្តេចតេជោ ហ៊ុន សែន៖ ឧកញ៉ា និងអ្នកឧញ៉ា បានចូលរួមចំណែកកសាងសាលារៀន និងសមិទ្ធផលជាច្រើនសម្រាប់ប្រជាជន (Video inside)

Posted By: RoogRog Robot | 26-Apr-2024 22:28:54

2024-04-26 09:24pm

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក និងទីអារាមជាដើម សុទ្ធតែមានការចូលរួមពីសប្បុរសជនជាឧកញ៉ា ឬអ្នកឧកញ៉ា។ ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហា​គ្រួសារឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា សាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្តាលជាសាលាដែលជួយដោយសប្បុរសជន ជាឧកញ៉ា ឬអ្នកឧកញ៉ា។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចូលរួមពីសំណាក់ក្រុមអ្នកឧកញ៉ា ឧកញ៉ា ​បានជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលបានផ្តល់ឱកាសដល់ប្រទេសកម្ពុជា មានការរីកចម្រើន។

<<អស់លោកបានដើរតួនាទីយ៉ាងច្រើននោះគឺសិល្បះនៃកាេចែករំលែកដែលអស់លោកបាននឹងកំពុងធ្វើ ខ្ញុំលើកយកចំណុចខ្លះមកនិយាយសាលារៀននៅទូទាំងប្រទេស ស្ទើរតែពាក់កណ្តាលជាសាលារៀនដែលចូលរួម កសាងដោយសប្បុរសជនកម្ពុជា នេះជាចំណុចពិសេសនៃអ្នកមានទ្រព្យសម្បត្តិ ឬអ្នកឧកញ៉ា និងឧកញ៉ាបច្ចុប្បន្ន ដែលបានចូលរួមកសាងយ៉ាងច្រើនទាក់ទិននឹងវិស័យអប់រំ ដែលកំពុងធ្វើការបណ្តុះបណ្តាល ប្រជាជនរាប់លាននាក់>>។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាជាការឆោតល្ងង់ហើយមានចរិកបំផ្លិចបំផ្លាញដែលកអ្នកមានធ្វើជាសត្រូវ។ ហើយសម្តេចតែងតែអំពាវានាវដល់អ្នកទាំងអស់គ្នាចូលរួមកសាង នូវអ្វីដែលជាសមិទ្ធផលនៃសង្គមជាតិ នៅក្នុងដំណាក់កាលដែលកម្ពុជា ខ្វះសាលារៀន សប្បុរសជនបានចូលរួមយ៉ាងច្រើនលើការកសាងសាលារៀន ហើយអ្នកដែលចូលរួមកសាងសាលារៀនទាំងនោះក៏បានទទួលតួនាទីជាឧកញ៉ា ឬអ្នកឧកញ៉ា។

បន្ថែមពីនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានសមិទ្ធផលជាច្រើនទៀតរួមមានជាផ្លូវថ្នល់ មន្ទីរពេទ្យ អណ្តូងទឹក ស្រះទឹក និងទីអារាមជាដើម សុទ្ធតែមានការចូលរួមពីសប្បុរសជនជាឧកញ៉ា ឬអ្នកឧកញ៉ា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រុមឧកញ៉ា អ្នកឧកញ៉ា បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាល ហើយសមិទ្ធផលទាំងអស់នោះបានឱ្យ បម្រើឱ្យសង្គមជាតិ និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា នៅពេលមានគ្រោះមហន្តរាយផ្សេងៗ ជាពិសេសពេលមានជំងឺកូវីដ១៩ តើអ្នកមាននៅស្រុកខ្មែរធ្វើយ៉ាងណា? ថវិកាប្រមាណជិត២០០លានដុល្លារ ត្រូវបានចូលរួមពីសប្បុរសជន ដើម្បីជួយដោះស្រាយបញ្ហាក្នុងសង្គម។ ខណៈបើបើធៀបជាមួយប្រទេសអ្នកមាន គេមានអ្នកមានធនធានច្រើនណាស់ តែការចូលរួមមិនដូចនៅកម្ពុជានោះទេ៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...