អាជ្ញាធរខេត្តស្វាយរៀង បើកវគ្គបណ្តុះបណ្តាលការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

Posted By: RoogRog Robot | 07-May-2024 17:02:47

2024-05-07 03:58pm

(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី <<ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិស្តីពី​ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០>>។

លោក រស់ ផារិទ្ធ បានថ្លែងថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមនេះ គឺជាកិច្ចការថ្មីមួយដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើការបន្តពង្រឹង និងជំរុញកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែស៊ីជម្រៅ ដើម្បីចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។

លោកបានបន្តថា លទ្ធផលរំពឹងដែលនឹងទទួលបានពីការរៀបចំវេទិកានេះ គឺវឌ្ឍនភាព និងដំណើការនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការត្រូវបានពិនិត្យ និងវាយតម្លៃយ៉ាងច្បាស់លាស់ ហើយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងកិច្ចការកំណែទម្រង់នេះ ត្រូវបានលើកឡើងត្រូវបានកំណត់វិធានការជាក់លាក់សម្រាប់ដោះស្រាយតាមលំដាប់ថ្នាក់រដ្ឋបាលនីមួយៗ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងកម្រិតរាជរដ្ឋាភិបាលទាំងមូល។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត បានបន្ថែមថា ផ្អែកលើមូលដ្ឋានទាំងនេះ រាជរដ្ឋាភិបាលអាចកំណត់ដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងការតម្រង់ទិស ច្បាស់លាស់សម្រាប់ការពង្រឹង និងជំរុញកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមុតស្រួច ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន ជាពិសេសការចូលរួមចំណែកដ៏សារសំខាន់ក្នុងការបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា២០៥០។

សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំវេទិការការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយសម្រាប់សម្រួចការអនុវត្ត កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...