ប្រធានបក្សយុវជនកម្ពុជា៖ ទណ្ឌិត សម រង្ស៉ី ជាជនក្បត់ជាតិ ដែលតែងតែធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិ ហើយដុតប្រទេសខ្លួន

Posted By: RoogRog Robot | 26-Apr-2024 14:43:10

2024-04-26 01:38pm

(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុកថា លោក សម រង្ស៉ី ជាអ្នកនយោបាយក្បាត់ជាតិ បន្ទាប់ពីទណ្ឌិតរូបនេះ បានវាយប្រហារដល់គម្រោងព្រែកជីកហ្វ៊ូណនតេជោ របស់រាជរដ្ឋាភិបាល ដែលប្រឆាំងទាំងស្រុងទៅនឹងផលប្រយោជន៍ជាតិ និងប្រជាជន។

តាមរយៈបណ្តាញសង្គម លោក ពេជ្រ ស្រស់ បានលើកឡើងថា៖ <<⛔️ បើទោះបីជាប្រឆាំងដៃគូនយោបាយយ៉ាងណា ក៏ពុំគួរប្រឆាំងនឹងផលប្រយោជន៍ជាតិនោះដែរ ⛔️⛔️⛔️⛔️ លោក សម រង្ស៉ី ជាអ្នកនយោបាយជំនាន់ចាស់មួយរូប ដែលតែងតែតាំងខ្លួនជាអ្នកប្រឆាំងដើម្បីប្រយោជន៍ជាតិ និងប្រជាជនខ្មែរ ប៉ុន្តែសកម្មភាពគាត់គឺផ្ទុយស្រលះពីមាត់របស់គាត់និយាយ ព្រោះគាត់តែងតែធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍ជាតិ ព្រមទាំងដុតប្រទេសខ្លួនឯងតាមរយៈអ្នកគាំទ្ររបស់ខ្លួន និងទៅរាំងខ្ទប់បរទេសមិនឱ្យជួយខ្មែរជារៀងរហូតមក។ សម រង្ស៉ី ពិតជាជនក្បត់ជាតិមែន>>។

ការលើកឡើងរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពី​សំណាញ់ច្បាប់របស់កម្ពុជា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានចេញមកជំទាស់នឹងគម្រោងព្រែកជីកហ្វូនណនតេជោ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវ​របស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់​ចិន។

គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញ​ដឹក​ជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍​មហា​សាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​ក៏បានគាំទ្រផងដែរ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...